Dj Soda ដែលត្រូវបានគេស្គាល់ និងល្បីថា ជា Dj ស្រីវ័យក្មេង ហើយមានសម្រស់ស្រស់ស្អាត ក៏កំពុងតែធ្វើឲ្យមហាជន មានការភ្ញាក់ផ្អើលជាខ្លាំងផងដែរ ក្រោយលេចលឺដំណឹងថា Dj Soda នឹងធ្វើដំណើរមកកាន់ប្រទេសកម្ពុជា នៅក្នុងកម្មវិធីមួយ ដែលនឹងប្រព្រឹត្តឡើងនៅក្នុងអំឡុងខែនេះផ្ទាល់តែម្តង ។
នេះបើយោងតាមរយៈផេកហ្វេសប៊ុក Sarangpop បានផ្សព្វផ្សាយដំណឹងយ៉ាងដូច្នោះថា DJ ដ៏មានប្រជាប្រិយភាព និងមានរូបសម្រស់ស្រស់ស្អាតប្រចាំប្រទេសកូរ៉េកញ្ញា SODA នឹងធ្វើដំណើរមកកាន់ប្រទេសកម្ពុជា នៅក្នុងកម្មវិធីមួយ ដែលនឹងប្រព្រឹត្តឡើងនៅក្នុងអំឡុងខែនេះផ្ទាល់តែម្តង។ គ្រាន់តែឃើញបែបនេះភ្លាម អ្នកនិយមតាមដានគាំទ្រ និងចូលចិត្តភ្លេងថ្មីៗរបស់ DJ SODA ពិតជាសប្បាយចិត្តយ៉ាងខ្លាំង ថែមទាំងមានការស៊ែរតៗគ្នាពេញហ្វេសប៊ុកតែម្តង៕