សេតវិមាន​ឈប់ឲ្យអ្នកសារព័ត៌មាន CNN ម្នាក់​ចូលយក​ព័ត៌មានទៀត ព្រោះតែការទាស់ទែង​​ជាមួយលោក ដូណាល់ ត្រាំ

(វ៉ាស៊ីនតោន)៖ សេតវិមានបាន​សម្រេចចិត្តលុបចោល ប័ណ្ណ​អនុញ្ញាត​ចូលក្នុងសេវិតមាន​របស់​អ្នកសារព័ត៌មាន CNN លោក ជីម សាកូស្តា (Jim Acosta) តែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីអ្នក​សារព័ត៌មានរូបនេះ​ តតំាងមតិទៅវិញទៅមកជាមួយ​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ។ នេះបើ​តាមការចេញផ្សាយដោយ​សារព័ត៌មាន BBC នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨។

ក៏ប៉ុន្តែ​ថ្លែងនៅក្នុងសន្និសីទ​ព័ត៌មាន អ្នកនាំពាក្យសេតវិមាន លោកស្រី Sarah Sanders បានបញ្ជាក់ថា ការលុបចោលប័ណ្ណ​ចូលសេតវិមាន​របស់ លោក Acosta ដោយសារតែលោក​បានយកដៃដាក់លើស្ត្រីវ័យក្មេងម្នាក់។ លោក Acosta ដែល​ជាប្រធាន ឆ្លើយឆ្លងព័ត៌មាន​ប្រចាំសេតវិមាន​ សម្រាប់ស្ថានីយ​ទូរទស្សន៍ CNN ត្រូវបានលោក ដូណាល់ ត្រាំ ហៅថា​ «ជាមនុស្សឈ្លើយ និង​អាក្រក់បំផុត» នៅក្នុងសន្នីសីទសារព័ត៌មានមួយ​ នាថ្ងៃពុធសប្ដាហ៍​នេះ។

គួរបញ្ជាក់ថា ភាពតានតឹងបានកើតឡើង​ នៅពេលបុគ្គលិកសេតវិមាន​ម្នាក់បានព្យាយាមទាញ​ក្បាលមេក្រូពី លោក Acosta នៅអំឡុងពេល​តតាំងមតិជាមួយ​លោក ត្រាំ។ ប៉ុន្តែអ្នក​សារព័ត៌មាន​រូបនេះ មិនព្រមប្រគល់​ក្បាលមេក្រូ ហើយតែបន្តចោទសួរ​លោក ត្រាំ ដដែល រីឯវីដេអូ​នៃឧប្បដិហេតុត្រូវបាន​គេចែកចាយនៅលើបណ្ដាញ​អ៊ីនធើណែត៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ