(អាមេរិក)៖ បើទោះជាស្លាប់ទៅហើយក្តី ប៉ុន្តែស្តេចចម្រៀងប៉ុបដ៏ល្បី Michael Jackson នៅតែត្រូវបានគេចាត់ទុកថាលោកជាតារា ដែលធ្វើឲ្យរកបានប្រាក់ចំណូលខ្ពស់បំផុតក្នុងរយៈពេល៦ឆ្នាំជាប់ៗគ្នា។
Michael Jackson បានទទួលមរណភាពនៅ អាយុ៥០ឆ្នាំនៅខែមិថុនា ឆ្នាំ២០០៩ ហើយត្រូវបានគេរាយការណ៍ថា អាចរកចំណូលបានប្រហែល ៣១៣លានផោន (៥៦០លានដុល្លារ) កាលពីឆ្នាំមុន ដែលត្រូវបានជម្រុញតាមរយៈការលក់ភាគហ៊ុន EMI Music Publishing របស់លោក ទៅឲ្យក្រុមហ៊ុន Sony ។
ទស្សនាវដ្ដី Forbes បានឲ្យដឹងថា តាមរយៈព្រឹត្តិការណ៍ “Michael Jackson’s Halloween” ដែលត្រូវបានចាក់ផ្សាយជាលើកដំបូងនៅលើកញ្ចក់ទូរទស្សន៍មួយ កាលពីឆ្នាំ២០១៧ ត្រូវបានគេមើលឃើញថា រកបាន ប្រាក់ចំណូលខ្ពស់មិនធម្មតាឡើយ។ John Branca សហស្ថាបនិកអចលនទ្រព្យរបស់ Jackson បានរៀបចំនូវកម្មវិធី “Charlie Brown Christmas និង Charlie Brown Thanksgiving” ជារៀងរាល់ឆ្នាំហើយលោកក៏នឹងត្រៀមរៀបចំឲ្យមាន ព្រឹត្តិការណ៍ “Michael Jackson’s Halloween” ជារៀងរាល់ឆ្នាំដូចគ្នា ដើម្បីរម្លឹកដល់ស្តេចចម្រៀងប៉ុបដ៏ល្បីរូបនេះដែល គេរំពឹងថានឹងអាចប្រមូលប្រាក់ចំណូលបានខ្ពស់ថែមទៀត៕