Man​ Utd យកឈ្នះ​ក្លឹបម្ចាស់​ផ្ទះសេះបង្កង់ Juventus 2-1 នៃ Champions

(ក្រុងឡុងដ៍)៖ ក្លឹបបិសាចក្រហម Manchester United រកបាន ៣ពិន្ទុបក្រោយវាយបកយកឈ្នះក្លឹបម្ចាស់ផ្ទះសេះបង្កង់ Juventus 2-1 ខណៈក្លឹប Valencia យកឈ្នះក្លឹប Young Boys 3-1 ដែលជាការប្រកួតក្នុងក្របខណ្ឌ Champions League 2018 ជើងទី ៤ នារាត្រីថ្ងៃព្រហស្បតិ៍ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨។

កីឡាករ Ronaldo ស៊ុតបានមួយគ្រាប់ឲ្យម្ចាស់ផ្ទះនាំមុខនៅនាទី៦៥ តែកីឡាករ Juan Mata បានទាត់បាល់បញ្ចូលទីបានសម្រេចដោយបាល់ហ្វ្រីឃីកនៅនាទី៨៦ នឹងមិត្តរួមក្រុម Ashley Young ទាត់បាល់ពីចម្ងាយប៉ះក្បាលខ្សែការពារ Alex Sandro ចូលទីបានសម្រេចនៅនាទីទី ៨៩។

ឆ្លងកាត់ ៤ ប្រកួតប្រចាំពូល H ក្លឹប Juventus មាន ៩ពិន្ទុនៅពីលើក្លឹប Manchester United ដែលមាន ៧ពិន្ទុ គ្រាដែក្លឹប Valencia មាន ៥ពិន្ទុនឹងក្លឹប Young Boys មាន ១ពិន្ទុ ការប្រកួតក្លឹប Juventus ត្រូវប៉ះក្លឹប Valencia នឹងក្លឹប Manchester United ជួបក្លឹប Young Boys ជាការប្រកួតក្នុងជើងទី ៥ នៅថ្ងៃពុធ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ គ្រាដែលក្លឹប Manchester United ការឈ្នះជាដាច់ខាតដើម្បីឡើងទៅវគ្គ១៦ក្រុមបន្តទៀត៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ