លោក ដូណាល់ ត្រាំ សម្រេចចិត្តបណ្ដេញរដ្ឋមន្ត្រីយុត្តិធម៌ ចេញពីតំណែងហើយ

(វ៉ាស៉ីនតោន)៖ អគ្គរដ្ឋអាជ្ញាអាមេរិក លោក Jeff Sessions​ ត្រូវបានប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បណ្ដេញចេញ ពីតំណែងហើយ ក្រោយមានពាក្យចចាមអារ៉ាមជាបន្តបន្ទាប់ពីទំនាក់ទំនងមិនល្អរវាងអ្នកទាំងពីរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨។

លោក ដូណាល់ ត្រាំ ធ្លាប់បានរិះគន់លោក Sessions យ៉ាងខ្លាំងបន្ទាប់ពីអគ្គរដ្ឋអាជ្ញាអាមេរិករូបនេះ បានដកខ្លួនចេញពីការស៉ើប អង្កេតជុំវិញសំណុំរឿងចោទប្រកាន់ថារុស្ស៊ី បានលូកដៃចូលក្នុងកិច្ចការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦។ ប៉ុន្តែ អ្នកទាំងពីរក៏ធ្លាប់បដិសេធជាច្រើនលើកផងដែរចំពោះ សេចក្ដីរាយការណ៍នានាពីទំនាក់ទំនងមិនល្អរបស់ខ្លួន។​ លោក ត្រាំ បាន គូសបញ្ជាក់នៅលើ Twitter នៅថ្ងៃពុធសប្ដាហ៍នេះដូច្នេះថា៖ «យើងសូមអរគុណដល់អគ្គរដ្ឋអាជ្ញាលោក Jeff Sessions សម្រាប់ ការបំពេញតួនាទីរបស់លោកនាពេលកន្លងមក… ចំណែកឯការតែងតាំងជាផ្លូវការនឹងត្រូវប្រកាសពេលក្រោយ»។

គួរបញ្ជាក់ថា លោក Matthew Whitaker ជាប្រធានបុគ្គលិករបស់លោក Sessions និងជាអ្នករិះគន់ការស៉ើបអង្កេតលើរុស្ស៊ី នឹងត្រូវឡើងកាន់តំណែងជាអគ្គរដ្ឋអាជ្ញាអាមេរិក (រដ្ឋមន្ត្រីយុត្តិធម៌) ជាបណ្ដោះអាសន្ន៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ