តាមរយៈការស្រង់មតិក្នុងកម្មវិធី AfterAccess របស់ក្រុមហ៊ុនបច្ចេកវិទ្យាគមនាគមន៍ព័ត៌មាន LIRNEasia ដែលទើបឈ្នះពានរង្វាន់ស្រាវជ្រាវ EQUALSINTech ពីសហរដ្ឋអាមេរិកថ្មីៗនេះ បានចេញផ្សាយនូវលទ្ធផលការស្រាវជ្រាវបង្ហាញថា ប្រជាជនកម្ពុជាចំនួន ៧% គ្មានទូរសព្ទប្រើ តែមានស៊ីមកាត Activate រួចហើយ។
នៅក្នុងប្រធានបទ (Mobile Phone Ownership) នៃការស្រាវជ្រាវដែលចែកជា ៣ ប្រភេទផ្សេងគ្នាគឺ (ស្មាតហ្វូនទំនើប, ទូរសព្ទធម្មតា តែមានភ្ជាប់អ៊ីនធើណិត និងទូរសព្ទធម្មតាៗ បានត្រឹមតែលើកទទួលពេលគេខលចូល) បានបង្ហាញថា ក្នុងចំណោមប្រទេស ១៨ ប្រជាជននៃប្រទេសកម្ពុជា មាន ៤៨% ប្រើប្រាស់ស្មាតហ្វូន(ជាតួលេខខ្ពស់ជាងគេមួយនៅអាស៊ី និងអាហ្រ្វិក លើកលែងតែអាហ្វ្រិកខាងត្បូង និងមីយ៉ាន់ម៉ា)។ ក្នុងនោះដែរ មាន ៤២% ប្រើទូរសព្ទមិនភ្ជាប់អ៊ីនធើណិត។
ការរកឃើញសំខាន់ៗផ្សេងទៀតពីរបាយការណ៍សម្រាប់ ប្រទេសកម្ពុជា៖
- អ្នកប្រើប្រាស់ទូរសព្ទដៃមានដល់ទៅ ៦៨% ក្នុងចំណោមអ្នកមានអាយុចន្លោះពី ១៥ ដល់ ៦៥ ឆ្នាំ។
- ២៩% នៃអ្នកប្រើប្រាស់ទូរសព្ទមានអាយុចន្លោះពី ១៥ ដល់ ៦៥ ឆ្នាំ មានស៊ីមកាតប្រើច្រើនជាង ១។
- ៨៥% នៃអ្នកប្រើប្រាស់ទូរសព្ទមានអាយុចន្លោះពី ១៥ ដល់ ៦៥ ឆ្នាំ(មានភ្ជាប់អ៊ីនធើណិត) បង្ហាញថា ពួកគាត់ប្រាប់ពីកម្មវិធីម្យ៉ាងនៅលើទូរសព្ទ បានប្រើប្រាស់ខ្ពស់បំផុតក្នុងចំណោមទូទាំងប្រទេសអាស៊ី និងអាហ្វ្រិកទាំងអស់។
- ៣០% នៃអ្នកប្រើប្រាស់ទូរសព្ទមានអាយុចន្លោះពី ១៥ ដល់ ៦៥ ឆ្នាំ បានប្រាប់ថា ពួកគេបានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម។
- ៤៨% នៃអ្នកប្រើប្រាស់ទូរសព្ទមានអាយុចន្លោះពី ១៥ ដល់ ៦៥ ឆ្នាំ ប្រើស្មាតហ្វូនទំនើប។ ខណៈ ១៤% ប្រើត្រឹមទូរសព្ទធម្មតា តែមានភ្ជាប់អ៊ីនធើណិត ចំណែក ៤២% ប្រើទូរសព្ទធម្មតាៗ បានត្រឹមតែលើកទទួលពេលគេខលចូល។
គេរកឃើញថា មានតែ ៧% ប៉ុណ្ណោះជាអ្នកគ្មានទូរសព្ទប្រើ ប៉ុន្តែបានភ្ជាប់ការប្រើស៊ីម(Active SIM) ក្នុងនោះមាន ៦% ភ្ជាប់ស៊ីម ១ និង ១% ភ្ជាប់ស៊ីមលើសពី ២។
ប្រភព៖ Sabay