• ទីបំផុត iOS 12.1 ត្រូវ​ជើង​ខ្លាំង Jailbreak បាន​បាត់

    ប្រព័ន្ធ​ប្រតិបត្តិ iOS 12.1 ដែល​បាន​ដាក់​ឲ្យ​ប្រើប្រាស់​កាល​ពី​ថ្ងៃ​ទី ៣០ ​តុលា​កន្លង​ទៅ ត្រូវ​បាន​ក្រុម​ KeenLab របស់​ប្រទេស​ចិន ធ្វើ​ការ Jailbreak បាន​ដោយ​ជោគជ័យ​លើ​ម៉ាស៊ីន iPhone XS Max របស់ Apple។

    លោក Liang Chen សមាជិក​មួយ​រូប​ក្នុង​ក្រុម Keen Security Lab បាន​បង្ហោះ​ពី​ភាព​ជោគជ័យ​របស់​ខ្លួន​លើ​បណ្តាញ​សង្គម Twitter ហើយ​ថែម​ទាំង​ប្រកាស​ថា​នឹង​បើក​ការ​ធ្វើ​បទ​បង្ហាញ​ជា​សាធារណៈ​មួយ​ក្នុង​ព្រឹត្តិការណ៍ POC 2018 នា​ថ្ងៃ​សុក្រ​ទី ៩ វិច្ឆិកា​នេះ ចន្លោះ​ម៉ោង ១៦:៣០ – ១៧:៣០ នាទី ។

    យ៉ាងណាមិញ​បើ​តាម​ការ​ឲ្យ​ដឹង Chen នឹង​គ្មាន​ថ្ងៃ​ចេញ​ផ្សាយ​កម្មវិធី Jailbreak ឲ្យ​ប្រើប្រាស់​ជា​សាធារណៈ​ទេ ​ព្រោះ​នេះ​អាច​ថា​ជា​ទម្លាប់​របស់​ក្រុម​ការងារ​ស្រាវជ្រាវ​ប្រទេស​ចិន​មួយ​នេះ​ទៅ​ហើយ។

    រំឭក​ថា Tencent Keen Security Lab បាន​បង្កើត​ឡើង​នា​ខែ​មករា​ឆ្នាំ ២០១៦ ផ្តោត​ចម្បង​លើ​កិច្ច​ស្រាវជ្រាវ​ប្រព័ន្ធ​សុវត្ថិភាព​ប្រព័ន្ធ​ប្រតិបត្តិ PC/Mobile, កម្មវិធី, បច្ចេកវិទ្យា Cloud Computing, ឧបករណ៍​ឆ្លាតវៃ IOT ជា​​ដើម៕

    ប្រភព៖ Sabay

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ