ក្នុង​ឆ្នាំ ​២០១៧ ថៃ​​ផលិត​​រថយន្ត​បាន ១,៩៨៨,៨២៣ គ្រឿងច្រើនជាងគេនៅ​អាស៊ីអាគ្នេយ៍

ក្នុង​ឆ្នាំ ​២០១៧ ថៃ​​ផលិត​​រថយន្ត​បាន ១,៩៨៨,៨២៣ គ្រឿង កើន ២% និង​លក់​​ក្នុង​ស្រុក​បាន ៨៧១,៦៥០ គ្រឿង ដែល​ភាគច្រើន​នាំចេញ​​ទៅ​ក្រៅ​ប្រទេស។ ក្នុង​ចំនួន​ដ៏​ច្រើន​នេះ បាន​ធ្វើ​ឱ្យ​ថៃ​​ក្លាយ​​​ជា​ប្រទេស ផលិត​រថយន្ត​ធំ​ជាង​គេ​បំផុត នៅ​អាស៊ីអាគ្នេយ៍ ឬ​ហៅ​កាត់​ថា​អាស៊ាន។

ចំណែក​ឥណ្ឌូណេស៊ី ផលិត​បាន ១,២១៦,៦១៥ គ្រឿង កើន ៣% ឈរ​នៅ​លេខ​រៀង​ទី ២ និង​មាន​ការ​នាំ​ចេញ​ក្រៅ​ស្រុក​តែ ២០០,០០០ គ្រឿង​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ​។

លេខ​៣​បាន​លើ​ប្រទេស ម៉ាឡេស៊ី គឺ​ផលិត​បាន​ ៤៩៩,៦៣៩ គ្រឿង​ធ្លាក់​ចុះ ៨%។ ហ្វីលីពីន​ជាប់​​លេខ​៤ ផលិត​បាន ១៤១,២៥២ គ្រឿង​កើន​២១​% វៀតណាម​ផលិត​បាន ១៩៥,១៩៧ គ្រឿង​ថយ​ចុះ ១៧% ជាប់​៥ និង​មីយ៉ាន់ម៉ា​ផលិត​​ជាប់​លេខ​៦ ផលិត​បាន ៤,៩៣០ គ្រឿង​កើន​ឡើង ៣២៨%។

សរុប​​ទាំងអស់ ​អាស៊ាន​ផលិត​រថយន្ត​បាន ៤,០៤១,៥២៦ គ្រឿង កើន​១% បើ​ធៀប​​ឆ្នាំ​២០១៦ មាន​តែ​ ៤,០២០,៤៩៤ គ្រឿង៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ