ឥណ្ឌូណេស៉ី៖ យន្ដហោះរបស់ក្រុមហ៊ុន Lion Air ធ្លាក់ចូលសមុទ្រជាមួយមនុស្ស១៨៩នាក់ មានបញ្ហាកុងទ័រល្បឿនក្នុងការ ហោះហើរ៤លើកចុងក្រោយ

(ហ្សាការតា)៖ ក្រុមអ្នកស៉ើបអង្កេតឥណ្ឌូណេស៉ី បានឱ្យដឹងថាកុងទ័រល្បឿននៃយន្ដហោះ Boeing 737 Max របស់ក្រុមហ៊ុន អាកាសចរណ៍ Lion Air ដែលបានធ្លាក់ចូលសមុទ្រកាលពីសប្ដាហ៍មុន បានរងការខូចខាតតាំងតែពីអំឡុងពេលហោះហើរ៤ លើកចុងក្រោយមកម្លេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Straitstimes​ នៅថ្ងៃពុធ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨។

គណៈកម្មាធិការជាតិសុវត្ថិភាពដឹកជញ្ជូនឥណ្ឌូណេស៉ី ក៏បានបញ្ជាក់ថា ការអះអាងពីបញ្ហាកុងទ័រល្បឿននៃយន្ដហោះ Boeing 737 Max ត្រូវបានធ្វើឡើងដោយសំអាងលើទិន្នន័យទាញយកចេញពីទិន្នន័យហោះហើរ (flight data recorder) របស់ យន្ដហោះមួយនេះ។ ក៏ប៉ុន្តែខាងអាជ្ញាធរអាមេរិក និងក្រុមហ៊ុន Boeing មិនបានទទួលស្គាល់ពីការអះអាងនេះឡើយ រីឯក្រុមអ្នកស៉ើបអង្កេតឥណ្ឌូណេស៉ីផ្ទាល់ក៏មិនទាន់បានបញ្ចេញរបាយការណ៍ណាមួយពាក់ព័ន្ធបញ្ហាខូចកុងទ័រល្បឿនយន្ដហោះ នេះដែរ។ លើសពីនេះទៅទៀត មកទល់នឹងពេលនេះ ទាំងក្រុមហ៊ុន Boeing និងអាជ្ញាធរឥណ្ឌូណេស៉ី មិនបានបញ្ជាក់លម្អិតថា តើមូលហេតុដែលធ្វើឱ្យយន្ដហោះ Boeing 737 Max ធ្លាក់គឺបណ្ដាលមកពីបញ្ហាបច្ចេកទេស ឬកង្វះការត្រួតពិនិត្យ ឬក៏យ៉ាងណានោះទេ។

សូមជម្រាបថា យន្ដហោះ Boeing 737 MAX 8 មានជើង​ហោះ​​ហើរលេខ Flight JT-610 របស់​ក្រុមហ៊ុន Lion Air ត្រូវបាន​គេរាយការណ៍ថាបានធ្លាក់នៅក្នុង​ដែនសមុទ្រនៃកោះ ការ៉ាវ៉ាង (Karawang) ស្ថិតនៅ​លើខេត្តជ្វា ក្រោយហោះ​ឡើងបាន ១៣នាទីចេញពីទីក្រុង​ហ្សាការតា ក្នុងដំណើរផ្លូវឆ្ពោះ​ទៅកាន់​ទីក្រុង Pangkal Pinang លើកោះ Bangka នៃប្រជុំកោះ ស៊ូម៉ាត្រា។ យន្ដហោះនេះមានផ្ទុកមនុស្សសរុប១៨៩នាក់ក្នុងនោះមានមនុស្ស​វ័យជំទង់ ១៧៨នាក់, កុមារម្នាក់, ទារក០២នាក់, ពីឡុត ០២នាក់ និងក្រុមសហសេវិក ០៦នាក់​ផ្សេងទៀត៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ