ទីបំផុត ចាប់បានហើយ ចោរប្លន់ហាងលក់មាសយីហោ “G 99” ប្រើប្រាស់កាំភ្លើងក្លែងក្លាយ ប្លន់បានជាង១៥ តម្លឹង

ថៃ ៖ រហូតដល់ថ្ងៃទី០៦ខែវិច្ឆិការឆ្នាំ២០១៨ វេលាម៉ោង១២:២៧នាទីនេះ សមត្ថកិច្ចថៃចាប់ខ្លួនចោរប្លន់ទូរមាស ក្នុងបរិវេណផ្សាររោងក្លឿរបានហើយ និងកំពុងនាំខ្លួនជនសង្សយ័មកធ្វើត្រាប់តាមអំពីករណីគម្រោងប្លន់ទូរមាសដែលជនសង្សយ័បានធ្វើសកម្មភាពនោះផងដែរ។

សូមបញ្ជាក់ថា គ្រឿងអល័ង្កាដែលផលិតឡើងអំពីមាសសុទ្ធ ប្រមាណជាង ១៥ តម្លឹង ដែលបានដាក់តាំងលក់នៅក្នុងហាងលក់មាសមួយកន្លែង ក្នុងបរិវេណផ្សាររោងក្លឿ ត្រូវបានជនមិនស្គាល់មុខធ្វើសកម្មភាពចូលភ្ជង់ប្លន់ និងប្រមូលយកទៅដោយសុវត្ថិភាព ដោយជនមិនស្គាល់មុខបានប្រើប្រាស់កាំភ្លើងក្លែងក្លាយជាមធ្យោបាយក្នុងការធ្វើសកម្មភាព និងមានបិតមុចផងដែរ។

បើតាមរបាយការណ៍ពីប្រទេសថៃ បានអោយដឹងថា អំពើប្លន់នេះបានកើតឡើងនៅវេលាម៉ោង ៣ និង ៣០ នាទី រសៀល ថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចហាងលក់មាសមួយកន្លែង យីហោ « G 99 » ក្នុងបរិវេណផ្សាររោងក្លឿប៉ែកខាងមុខចំច្រកឆ្ពោះទៅកាន់ច្រកទ្វារអន្តរជាតិ ខ្លងលឹក ក្នុងស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ។

បើតាមការពិនិត្យទៅលើកាមេរ៉ាសុវត្ថិភព ក៏ដូចជាការសាកសួរទៅលើបុគ្គលិកដែលបានត្រូវជនសង្ស័យភ្ជង់ បាននិយាយថា ជនសង្ស័យជាមនុស្សប្រុសអយុប្រហែល ៤០ ឆ្នាំ ពាក់មួកកន្តិបព៌ណស្វាយ ពាក់អាវដៃវែង ពណ៌ខ្មៅនិងមានកំពស់ប្រហែល ១, ៧០ ម៉ែត្រ បានដើរចូលទៅក្នុងហាង ព្រមទាំងបានដកកាំភ្លើងខ្លីចេញពីហោប៉ៅ ភ្ជង់ទៅលើបុគ្គលិក ហើយបានចូលទៅប្រមូលយកគ្រឿងអល័ង្កាមួយចំនួន ដែលផលិតឡើងអំពីមាសសុទ្ធ រួចគេចខ្លួនចេញទៅបាត់ ដោយសុវត្ថិភាព ។

ក្រោយពេលសមត្ថកិច្ចថៃចុះពិនិត្យ គឺបានប្រទះឃើញជនសង្ស័យបោះកាំភ្លើងខ្លីចោលនៅក្បែហាង ដោយកាំភ្លើងនោះគឺជាកាំភ្លើងក្លែងក្លាយ រួចគេបានរត់គេចចូលទៅក្នុងផ្សាររោងក្លឿបាត់ស្រមោល ។

ដោយឡែកមាសដែលគេយកទៅបានប្រហែល ២៨ បាត ( ទម្ងន់នៅប្រទេសថៃ ) ដោយ ១ បាត ស្មើនិង ៤ ជី ដូច្នេះបើសរុបគឺមានទម្ងន់ ១៥០ ជី ( ១៥ តម្លឹង ២ ជី ) ។

បើតាមក្រុមតម្រួតថៃ បានចាត់កម្លាំងអោយត្រួតពិនិត្យគ្រប់ច្រកល្ហក ទៅតាមភិនភាគដែលកាមេរ៉ាសុវត្ថិភាព ថតបាន ប៉ុន្តែគេក៏បានសម្តែងនូវការព្រួយបារម្ភតែម៉្យាងគត់ គឺខ្លាចជនសង្ស័យ គេចខ្លួនឆ្លងដែនចូលមកកាន់ប្រទេសកម្ពុជា ព្រោះផ្សារនេះស្ថិតនៅជាប់នឹងខ្សែបន្ទាត់ព្រំដែន ដែលគេសង្ស័យថា អាចគេចខ្លួនចូលមកក្នុងទឹកដីខ្មែរយើង ហើយខាងសមត្ថកិច្ចកម្ពុជា ក៍បានធ្វើការស្រាវជ្រាវផងដែរ៕

ប្រភព៖ ភ្នំពេញ ញូស៍

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ