• ស្រ្តីម្នាក់ចា​ញ់​​បោកពួកទាក់ទងតាមទូរស័ព្ទថា ​”ឈ្នះរង្វាន់មហាសាល” អស់២០០០ដុល្លា ទើបដឹងថាចាញ់បោក រត់ទៅប្តឹងប៉ូលិស

    ភ្នំពេញ ៖ ស្រ្តីម្នាក់​ រួមដំណើរជាមួយប្តី និង​ក្រុមគ្រួសារ រត់ទៅប្តឹងន​គរបាលប៉ុស្តិ៍ចោមចៅ១ ខណ្ឌពោធិ៍​សែនជ័យ បន្ទាប់ពីចាញ់ល្បិចក្រុមឆបោកតាមទូរស័ព្ទ «លោកអ្នកឈ្នះលុយមហាសាល ១០០០​០០ដុល្លារ​» ទាមទារឲ្យផ្ញើលុយ ដើម្បីធ្វើបែបបទ សរុបមួយព្រឹក​អស់២០០០ដុល្លា រហូតដល់រសៀល បិទទូរស័ព្ទបាត់ បែករឿង ទើបដឹងថាចាញ់បោក ទើបរត់ទៅប្តឹងប៉ូលិ​ស កាលពីវេលាម៉ោង៣ ​និង១៥នាទីរសៀល ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ។

    ​ស្រ្តីរងគ្រោះ ឈ្មោះ វុក ណេត អាយុ៣០ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅ ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។​ លុយដែល​ចាញ់បោក អស់២០០០ដុល្លា (ពីរពាន់ដុល្លា)។

    តាមការរៀបរាប់ពីស្រ្តីរងគ្រោះបានឲ្យដឹងថា តាំងពីព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា នេះមកម្លេះ ជនមិនស្គាល់មុខ បានទូរស័ព្ទមក ប្រាប់ថាលោកអ្នកឈ្នះ រង្វាន់មហាសាល ១០ម៉ឺនដុល្លារ តែតម្រូវឲ្យ គាត់ផ្ញើលុយ ដើម្បីធ្វើបែបបទ ឯកសារ បង្កើតគណនេយ្យ រង់ចាំទទួលរង្វាន់មហិមានេះហើយផ្ញើលុយឲ្យជាបន្តបន្ទាប់ តាំងពីព្រឹកមក សរុបអស់២០០០ដុល្លា ស្រេចទៅហើយ មកដល់រសៀលនេះ ជនអនាមិក ទូរស័ព្ទមកម្តងទៀត ទាមទារឲ្យផ្ញើលុយ៥០០ដុល្លារទៀត តែគាត់អស់លុយ ដើរខ្ចីលុយគេ ពីមួយទៅមួយ ដើម្បីបង្រ្គប់ ទើបបែកធ្លាយរឿង ដឹងថា ជាករណីឆបោក ឆោរឡោ រត់ទៅប្តឹងប៉ូលិស។

    កន្លងមកសមត្ថកិច្ច​ក៏បានផ្សព្វផ្សាយ​ផងដែរ​ជុំវិញ​ករណី រូបភាពឆបោក បែបនេះ ហើយអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ មិនដែលនៅសុខៗ ឈ្នះរង្វាន់ រាប់ម៉ឺន រាប់សែនដុល្លារនោះទេ កុំចេះតែជឿ សូមគិតនិងពិចារណាមុននឹងសម្រេចចិត្ត៕

    ប្រភព៖ ភ្នំពេញ ញូស៍

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ