wasabi ដែលអ្នកធ្លាប់បានញុំាំពីមុនមក ប្រហែលមិនមែនជា wasabi ពិតប្រាកដនោះឡើយ។ ភាគច្រើន wasabi ដែលអ្នកទទួលបាននៅក្នុងភោជនីយដ្ឋាន ឬទិញនៅក្នុងហាងនេះ គឺ wasabi ក្លែងក្លាយ។
wasabi វាពិតប្រាកដណាស់ដែលមានពណ៌បៃតង។ ហើយមានហេតុផលមួយសម្រាប់រឿងនេះ ដោយសារតែ wasabi គឺជារុក្ខជាតិដែលមានការលំបាកបំផុតក្នុងការដាំដុះ។ វាត្រូវការពេលមួយឆ្នាំ និងបីខែសម្រាប់រុក្ខជាតិ wasabi ដើម្បីដុះលូតលាស់។ ពន្លឺព្រះអាទិត្យច្រើនពេកក៏មិនល្អ ហើយមិនមានពន្លឺព្រះអាទិត្យគ្រប់គ្រាន់ក៏មិនល្អដែរ។ អ្នកត្រូវការចំណាយប្រាក់ច្រើនក្នុងការដាំ wasabi។ ធាតុអាកាស និងទឹកដែលចាំបាច់បំផុតដើម្បីដាំដុះ wasabi គឺ នារដូវនិទាឃរដូវ ដែលមានសីតុណ្ហភាព ពី១៣-១៨ អង្សាសេ។ ទឹកគឺជាអ្វីគ្រប់យ៉ាងសម្រាប់ការដាំដុះ wasabi។ ប្រសិនបើការប្រមូលផល wasabi ត្រូវបរាជ័យសម្រាប់រដូវកាលនេះ យើងមិនអាចដាំអ្វីផ្សេងសម្រាប់មួយឆ្នាំកន្លះ។
កសិដ្ឋានដាំ wasabi ឈ្មោះ Daio wasabi ដ៏ធំបំផុតរបស់ប្រទេសជប៉ុន ត្រូវបានបង្កើតឡើងអស់រយៈពេលរាប់រយឆ្នាំមកហើយ។ ប្រមូលផល wasabi បានពី ៣០០.០០០ ទៅ ៤០០.០០០ ដើម ជារៀងរាល់ឆ្នាំ។ Wasabi ត្រូវបានដាំដុះដោយដៃ ជាច្រើនទសវត្សមកហើយ ហើយវាមានលក្ខណៈមិនដូចជាការធ្វើស្រែទេ។ វាត្រូវការកម្លាំងពលកម្មខ្លាំង ពេលវេលាច្រើន និងត្រូវការតម្រូវការខ្ពស់។
តម្លៃនៃ wasabi ចាប់ផ្តើមពី ៨០ ដុល្លារក្នុងមួយផោន ឬ ០,៤៥ គីឡូក្រាម ។ ដូច្នេះហើយបានជា wasabi លក់នៅតាមផ្សារ សុទ្ធតែជា wasabi លាយយកតែជាតិប៉ុណ្ណោះ។ ផ្នែកមួយនៃ wasabi ដែលអ្នកញ៉ាំត្រូវបានគេហៅថា rhizome។
វាគឺជាផ្នែកដើមនៃរុក្ខជាតិ ប៉ុន្តែមនុស្សភាគច្រើនច្រឡំវាជាឫសគល់នៃរុក្ខជាតិ។ មានរុក្ខជាតិជាច្រើនដែលមានរសជាតិហិរប៉ុន្តែរសជាតិហិរ ពី wasabiឈួលច្រមុះ ប៉ុន្តែមិនដូចម្រេច ដោយវាមិនយូរពេកទេ។ wasabi ពិតប្រាកដ មានរសជាតិស្មុគស្មាញដោយវាមានរសជាតិ ហិរ ផ្អែមល្ហែម។ Wasabi ត្រូវបានប្រជាជនជប៉ុនបរិភោគចាប់តាំងពីសម័យរជ្ជកាល Edo។
ហើយបានអនុវត្តប្រពៃណី និងវិធីសាស្រ្តផលិត wasabi ពីមនុស្សជំនាន់មុនតមក នឹងបន្តចែករំលែកប្រពៃណី នេះដល់កូនចៅជំនាន់ក្រោយឲ្យ ការផលិត wasabi បន្តរីកចម្រើន៕