• ទៀត! ចិនមួយក្រុម ជាអ្នកជួញគ្រឿងញៀនដ៏សកម្ម នៅខេត្តព្រះសីហនុ មានទាំងកាំភ្លើងជាប់ខ្លួនទៀត ត្រូវចាប់ខ្លួន

    (ព្រះសីហនុ)៖ ជនជាតិចិនចំនួន៥នាក់ ក្នុងនោះមានស្រីម្នាក់ ដែលពាក់ព័ន្ធការជួញដូរគ្រឿងញៀន​ដ៏សកម្ម និងមានកាំភ្លើងខ្លីជាប់ខ្លួននោះ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ ខេត្តព្រះសីហនុ ចុះបង្ក្រាបបានជាក់ស្ដែងនៅវេលាម៉ោង១យប់ ឈានចូលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ។

    យោងតាមប្រភពព័ត៌មាន ដែលភ្នាក់ងារទទួលបាននៅព្រឹកនេះ ជនជាតិចិនទាំង៥នាក់ រួមជាមួយថ្នាំញៀន និងកាភ្លើងខ្លីនោះ កំពុងស្ថិតក្រោមការសួរនាំ​ នៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

    យ៉ាងណាក៏ដោយ ជុំវិញប្រតិបត្តិការនេះ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ មិនទាន់អាចបញ្ជាក់លម្អិត អំពីប្រតិបត្តិការនេះនៅឡើយទេ៕​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ