• អ្នកគាំទ្រ​ផ្ទុះកំហឹង ព្រោះតែ​គិតថា YG Entertainment កំពុង​បោះបង់​ចោល T.O.P

    (កូរ៉េ)៖ ពេលនេះទង្វើរបស់ YG Entertainment បានធ្វើឲ្យអ្នកគាំទ្រ BIGBANG ផ្ទុះកំហឹងជាខ្លាំង បន្ទាប់ពួកគេគិតថា ក្រុមហ៊ុនកំពុងបោះបង់ចោល T.O.P សមាជិករបស់ក្រុមចម្រៀងដ៏ល្បីនេះ។

    ជាធម្មតា នៅពេលដែលចំថ្ងៃកំណើត របស់សិល្បករ YG តែងប្រកាសផ្ញើសារអបអរថ្ងៃកំណើត ដោយភ្ជាប់រូបភាពនៅលើទំព័រអ្នកគាំទ្រ និងគេហទំព័រទៀតផង ដែលនេះគឺជាវិធីរបស់ YG បង្ហាញពីការគោរព ចំពោះសិល្បកររបស់ខ្លួននៅថ្ងៃពិសេសរបស់ពួកគេ។ ប៉ុន្តែនៅថ្ងៃកំណើតរបស់ T.O.P ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកានេះ គេមិនបានឃើញគេហទំព័ររបស់ YG បង្ហោះសារ និងរូបភាពជូនពរដល់តារាប្រុសរូបនេះឡើយ។

    ទង្វើនេះបានធ្វើឲ្យក្រុមអ្នកគាំទ្រមានការខកចិត្ត និងខឹងសម្បារជាខ្លាំង ដោយពួកគេសង្ស័យថា ទំនាក់ទំនងរវាង YG និង T.O.P កំពុងមានបញ្ហាឬយ៉ាងណា បន្ទាប់ពីរឿងអាស្រូវរបស់លោក នាពេលកន្លង? ឬក៏ BIGBANG ប្រឈមនឹងការបែកបាក់? ប៉ុន្តែទោះបីជា YG មិនបានផ្ញើសារជូន T.O.P ក៏ក្រុមអ្នក គាំទ្រនៅតែអាចប្រារព្ធថ្ងៃកំណើតដ៏អស្ចារ្យ សម្រាប់លោកហើយពួកគេ សង្ឃឹមថា BIGBANG នឹងមិនឈានដល់ការបែកបាក់ឡើយ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ