ភ្នំពេញ ៖ ហេតុការណ៍នេះបានកើតឡើងនៅយប់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវ៦៦៤ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។
ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ លី វណ្ណាត ភេទប្រុស អាយុ១៧ឆ្នាំ មុខមិនពិតប្រាកដស្នាក់នៅផ្ទះលេខ១២០ផ្លូវលំសង្កាត់ទឹកថ្លា ខណ្ឌសែនរាជធានីភ្នំពេញ។
ចំណែកបក្ខពួកម្នាក់ទៀតឈ្មោះធីជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរី ២០១៨ពណ៌ទឹកប្រាក់មិនចាំស្លាកលេខរួមនិងទូរស័ព្ទដៃជនរងគ្រោះមួយគ្រឿងម៉ាកអាយហ្វូនសិចផ្លិសគេចខ្លួនបាត់ស្រមោល។
ចំណែកជនរងគ្រោះជាបងមានឈ្មោះ ឯម ស្រីណុត ភេទស្រី អាយុ២៦ មុខរបរនិសិត្ស ចំណែកប្អូនមិនស្គាល់អត្តសញ្ញាណនោះទេស្នាក់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ ជិះម៉ូតូមួយគ្រឿងម៉ាកធូដេរពណ៌កណ្តុរប្រម៉េះ ពាក់ស្លាកលេខភ្នំពេញ1GM-6551។
ជនសង្ស័យត្រូវបានសមត្ថកិច្ចប៉ុស្តិ៍បឹងសាឡាងធ្វើកំណត់ហេតុរួចបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕
ប្រភព៖ ភ្នំពេញ ញូស៍