• ទីបំផុត សមត្ថកិច្ចចុះចាប់ក្រុមហ៊ុន ដែលតែងតែទូរស័ព្ទមកប្រាប់ថាត្រូវរង្វាន់ PowerBank ដើម្បីជាការបញ្ឆោតទិញឥវ៉ាន់!

    កំពង់ធំ៖ ក្រោយពីមានបងប្អូនប្រជាពលរដ្ឋ រួមទាំងមន្រ្តីរាជការមួយចំនួន ត្រូវបានក្រុមហ៊ុនខលតាមទូរស័ព្ទ ថាត្រូវរង្វាន់ ផូវើបេង Power Bank ដើម្បីបញ្ជោតឲ្យប្រជាពលរដ្ឋ ចូលមកកន្លែងទីតាំងរបស់ខ្លួន ងាយស្រួល បង្ខំឲ្យទិញសម្ភារៈដែលមានតំលៃចាប់ពី១ពាន់ដុល្លារហូតដល់ទៅ៣ពាន់ដុល្លា តាមរយះចាប់ឆ្នោត ដែលត្រូវបានគេរៀបជាអន្ទាក់ ត្រូវបានបងប្អូនប្រជាពលរដ្ឋ ដែលបានចាត់ទុកជាជនរងគ្រោះ ខល់ប្តឹងសមត្ថកិច្ច ឲ្យធ្វើការសួរនាំក្រុមហ៊ុន ឌូវេរ៉ាឃិតឈិន ខេមបូឌា DUVERA KITCHEN Cambodia សង្ស័យគ្មានច្បាប់អនុញ្ញាតិឲ្យប្រកបអជីវកម្ម។

    លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ធំ និងលោក ញ៉ែម ឈុនលី អធិការក្រុងស្ទឹងសែន បន្ទាប់ពីទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋ ដែលជាជនរងគ្រោះ ក៏បានដឹកនាំកំលាំងចុះទៅពិនិត្យទីតាំងដែល ក្រុមហ៊ុន ឌូវេរ៉ាឃិតឈិន ខេមបូឌា DUVERA KITCHEN Cambodia បានសណ្ឋាគារដំរីជាន់ខ្លា វល្ល៍មាស នៅជាន់ទី១ នៅរសៀលថ្ងៃទី៥ ខែវិឆ្ឆិការ ឆ្នាំ ២០១៨ ស្ថិតក្នុងភូមិដំរីជាន់ខ្លា សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

    សកម្មភាពកងកម្លាំងចុះពិនិត្យទីតាំង ដាក់តាំងលក់សម្ភារៈក្នុងសណ្ឋាការ យ៉ាងស្ងាត់ៗ ក្នុងបន្ទប់តូច ដែល មិនបានបើកចំហរជាសាធារណៈ គឺបានប្រទះឃើញម៉ាស៊ីម៉ាស្សាខ្នង បំពង់ចំម្រោះទឹកស្អាត ឆ្នាំដាំបាយ ជើង ក្រាន រួមទាំងថ្នាំមួយចំនួន ដែលផលិតផលទាំងនេះ មានសរសេរលាយឡំគ្នា ខ្លះជាភាសាជប៉ុន ខ្លះភាសា អង់គ្លេស ខ្លះភាសាចិន តែបុគ្គលិកប្រចាំការបានប្រាប់ថា ជាផលិតផលរបស់អាមេរិកកាំងទាំងអស់ ក្នុងនោះ សមត្ថកិច្ចក៏បាន ក៏បាននាំនារីដែលជាបុគ្គលិកក្រុមហ៊ុន ចំនួន៧នាក់មកសួរនាំនៅស្នងការនគរបាលខេត្តកំពង់ធំ។

    តាមការរៀបរាប់របស់ជនរងគ្រោះបានបញ្ជាក់ថា នៅថ្ងៃកើតហេតុ មានក្រុមហ៊ុន ឌូវេរ៉ាឃិតឈិន ខេមបូឌា ខល់ហៅថា ត្រូវរង្វាន់ផូវើបេង ឲ្យគាត់មកទទួលយកនៅទីតាំងខាងលើ លុះមកដល់គេបាននិយាយរៀបរាប់ ពីផលិតផលផ្សេងៗជាហូរហែរ បន្ទាប់មកក៏បានឲ្យជនរងគ្រោះដេកលើ ផ្ទាំងម៉ាស្សាខ្លួន ដែលប្រើប្រាស់ ដោយចរន្តអគ្គិសនី ក្រោយមកក៏បានយកសន្លឹកឆ្នោតជាច្រើនសន្លឹកឲ្យចាប់ឆ្នោតដើម្បីទទួលបានរង្វាន់ធំ ក្រោយពីចាប់ហើយ ក៏ស្រាប់តែបុគ្គលិកក្រុមហ៊ុន នាំគ្នាហូត្រេតអរនឹងការត្រូវរង្វាន់ធំ ដែលមានតំលៃជាង២ពាន់ដុល្លា តែត្រូវបានបញ្ចុះតំលៃត្រឹមជាងមួយពាន់ដុល្លា ខណៈពេលដែលត្រូវរង្វាន់មានបុគ្គលិក ដើរតួសម្តែងខលទៅរាយការណ៍ជូនមេធំរបស់គេ នៅភ្នំពេញ ដើម្បីឲ្យមេបញ្ជាក់ថា ជនរងគ្រោះជាមនុស្សសំណាង ល្អណាស់ ដែលត្រូវរង្វាន់បញ្ចុះតំលៃជាង១ពាន់ដុល្លា ដើម្បីបង្ខំឲ្យជនរងគ្រោះទិញសម្ភារៈទាំងនោះភា្លមៗដែលជារង្វាន់ ដោយមិនទុកឳកាសឲ្យពិភាគក្សាពីក្រុមគ្រួសារឡើយ តែបើមិនទិញទេ បុគ្គលិកទាមទារ ប្រាក់កក់ ១០០ដុល្លា ។

    ជនរងគ្រោះបានបញ្ជាក់ថា បានបន្តថា ទំនិញអន់បំផុតដែលលក់បើគិតពីតំលៃគឺថោក តែក្រុមបុគ្គលិក ក្រុម ហ៊ុនប្រើមធ្យោបាយបង្ខំឲ្យទិញ ដោយមិនឲ្យយើងចាកចេញទៅណា ឬក៏សួរនាំអ្នកណាឡើយ សូម្បីតែទូរស័ព្ទក៏មិនឲ្យជនរងគ្រោះទាក់ទងបានដែរ តែបើអត់លុយទិញទេ គឺក្រុមហ៊ុននឹងមានលុយឲ្យខ្ចីបន្ថែមទៀត តែដោយឡែកឆ្នោតក្រោយពីចាប់បានគឺឲ្យយើងស៊ីញ៉េចុះហត្ថលេខា រីឯរង្វាន់ដែលត្រូវបានហ្នឹងគឺមិនបាន ឲ្យយើងទេ គឺបង្ខំឲ្យយើងទិញអីវ៉ាន់ផ្សេងស្នើរនឹងតំលៃទំនិញហ្នឹងដែរ ដូច្នេះគឺជាល្បិចបោកថ្មី គឺសន្លឹកឆ្នោត គឺត្រូវទាំងអស់គ្មានសន្លឹកណាមិនត្រូវនោះទេ បន្ទាប់ពីត្រូវហើយ បង្ខំឲ្យទិញអីវ៉ានមានតំលៃស្មើរនឹងរង្វាន់ ដូច្នេះមិនចាំបាច់ចាប់ឆ្នោតធ្វើអី ចង់បានមកទិញតែម្តងវាល្អជាជាង។

    ក្នុងឳកាសនេះផងដែរ លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ធំ បានអំពាវនាវ ដល់បង ប្អូនប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ធំ ក៏ដូចជាទូទាំងប្រទេសផងដែរ សូមកុំឲ្យមានការជឿលើក្រុមហ៊ុន ដែល ពុំមានទីតាំងច្បាស់លាស់ និងពុំបានបើកចំហរជាសាធារណៈ ពុំបានសហការជាមួយអាជ្ញាធរ និងពុំមានច្បាប់ អនុញ្ញាតិ អាចនិងត្រូវបានក្រុមឆបោកទាំងនេះ ប្រើប្រាស់ល្បិចកលដើម្បីបញ្ជោតឲ្យទិញទំនិញរបស់គេ ដែលមានតំលៃខ្ពស់ពីទីផ្សារ៕

    ប្រភព៖ camnews

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ