មានដឹងទេ ហេតុអ្វីរូបសំណាកតោ២ នៅខេត្តព្រះសីហនុ មានបៀម​គ្រាប់ឃ្លី​? អ្នកណាសងសង់រូបសំណាកនេះ?

ខេត្ត​ព្រះ​សីហ​នុ ៖ ខេត្ត​ព្រះ​សីហ​នុ ស្ថិត​នៅ​ប៉ែក​និរតី​នៃ​ប្រទេស​កម្ពុជា ។ ទីតាំង​ខេត្ត​ជាប់​តំបន់ឆ្នេរ​មាន​ចម្ងាយ​២៣០​គីឡូម៉ែត្រ ពី​រាជធានី​ភ្នំពេញ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ និង​ចម្ងាយ​២៦០​គីឡូម៉ែត្រ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ព្រមទាំង​មាន​ផ្លូវដែក​ឆ្លងកាត់​តាម​ខេត្តកណ្តាល ខេត្តតាកែវ និង​ខេត្តកំពត ។

ខេត្ត​ព្រះ​សី​ហនុមាន​ព្រំប្រទល់​ខាងជើង​ជាប់​ខេត្តកោះកុង ខាងកើត​ជាប់​នឹង​ខេត្តកំពត និង​ខេត្តកំពង់ស្ពឺ ខាងត្បូង និង​ខាងលិច​ជាប់​ឈូង​សមុទ្រ​ព្រះរាជាណាចក្រ​ថៃ ។ ខេត្ត​ព្រះ​សី​ហនុមាន​ផ្ទៃដី​សរុប​២៦៥៨៩០​គីឡូ​ម៉ែត្រការ៉េ ផ្ទៃដី​២/៣​ជា​ដី​ព្រៃ​ភ្នំ និង​ខ្ពង់រាប ។ ឆ្នេរសមុទ្រ​ក្រុងព្រះ​សីហនុ​មាន​ប្រវែង​១០០​គីឡូម៉ែត្រ​លាតសន្ធឹង​នៅ​ចន្លោះ​ឆ្នេរសមុទ្រ​ខេត្តកោះកុង និង​ខេត្តកំពត ។ នៅ​ក្នុង​សមុទ្រ​មាន​កោះ​តូច​ធំ​ចំនួន​៣២​កោះ ដែល​បច្ចុប្បន្ន​កោះ​មួយ​ចំនួន​កំពុង​តែ​អភិវឌ្ឍន៍ ដោយ​ក្រុមហ៊ុន​ឯកជន​ដែល​ទទួល​សិទ្ធិ​បាន​ក្នុង​ការ​វិនិយោគ​ពី​រាជរដ្ឋាភិបាល​ត្រូវ​បាន​រៀបចំ​ជា​កន្លែង​សម្រាក​លំហែកាយ​របស់​ភ្ញៀវ​ទេសចរ​ដោយឡែក​រដ្ឋបាល​គ្រប់គ្រង​មាន​ក្រុង​មួយ​និង​ស្រុក​បី ។

លោក​ដេ​ត ណូ ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ បាន​ឲ្យ​ដឹង​តាម​ឯក​សារ​ចងក្រង​អំពី​ប្រវត្តិ​នៃ​ការ​ករ​កើត​ខេត្ត​ព្រះ​សីហ​នុ​ថា ដំបូង​ឡើយ​បាន​យកឈ្មោះ​ ឆក​កំពង់​សោម មក​ដាក់​ឈ្មោះ​ខេត្ត​នៅ​ក្នុង​ឆ្នាំ​១៩៦២ មានឈ្មោះ​ថា​ក្រុង​កំពង់​សោម លុះដល់​ឆ្នាំ​២០០៨​បាន​ដូរ​ឈ្មោះ​ទៅ​ជា​ក្រុងព្រះសីហនុ ។

លុះដល់​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០០៨​បាន​ប្តូរ​ឈ្មោះ​ពី​ក្រុងព្រះសីហនុ ទៅ​ជា​ខេត្ត​ព្រះ​សីហ​នុ​វិញ និង​មាន​អនុក្រឹត្យ​កាត់​ដែនដី​ស្រុក​កំពង់​សិលា​មក​ពី​ខេត្តកោះកុង​ដាក់​បញ្ចូល​មក​ខេត្ត​ព្រះ​សីហ​នុ​ជា​អ្នកគ្រប់គ្រង​រដ្ឋបាល​វិញ ។ ការ​ប្តូរ​ឈ្មោះ​ទៅ​ជា​ខេត្ត​ព្រះ​សីហ​នុ​វិញ​ដោយ​យក​ព្រះ​នាម​សម្តេចព្រះ​នរោត្តម សីហ​នុ មក​ដាក់ ដោយសារ​តែ​ការ​ខិតខំ​ប្រឹងប្រែង​ស្ថាបនា​កសាង​របស់​សម្តេចព្រះ​នរោត្តម សីហ​នុ បាន​បន្សល់​ទុក​សមិទ្ធផល​ជា​ច្រើន​ដែល​មាន​តម្លៃ​មិន​អាច​កាត់ថ្លៃ​បាន​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ។

នៅ​ក្នុង​ឆ្នាំ​១៩៦២ សម្តេចព្រះ​នរោត្តម សីហ​នុ បាន​កសាង​រូបសំណាក​សត្វ​«​តោ​ញី ឈ្មោល​» ដែល​​ជា​ប្រភេទ​ស្តេចសត្វ​ម្រឹគី ម្រឹ​គា មួយគូ​កំពុង​តែ​ឈរ​បង្អួតខ្លួន​ដោយ​អំណាច ជា​តំណាង​ឲ្យ​ខេត្ត​​ព្រះ​សីហ​នុស​ក្តិ​សម​ទៅ​នឹង​ព្រះ​កិត្តិនាម​ដែល ព្រះ​បរម​រតន​កោដិ បាន​កសាង​ទុក​ឲ្យ​កូនចៅ​ចៅ​ទួត​របស់​ព្រះ​អង្គ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​បាន​ទស្សនា និង​ផ្តិត​យក​រូបភាព​ដែល​ជា​សមិទ្ធ​ផល​ក្រោម​ស្នា​ព្រ​ហស្ត​របស់​ព្រះ​អង្គ​ក្នុង​ការ​បង្កើត​ខេត្ត​ព្រះ​សីហ​នុ ។

នៅ​ក្នុង​មាត់​ស្តេចសត្វ​តោ​មាន​គ្រាប់ឃ្លី​ដែល​ជា​តំណាង​ឲ្យ​សក្តានុពល​ដ៏​សំបូរ​បែប​នៃ​សម្បត្តិ​ធម្មជាតិ​របស់​ខេត្ត ដែល​មាន​សក្តានុពល​សេ្ឋ​កិច្ច​។ កំពង់​ផែ​ស្វយ័ត តំបន់​សេដ្ឋកិច្ច​ពិសេស​អាកាសយានដ្ឋាន​អន្តរជាតិ​កងកេង និង​ឆ្នេរសមុទ្រ​ដ៏​ស្រស់​ស្អាត ជា​ប៉ូ​ល​សេដ្ឋកិច្ច​មួយ​ក្នុង​ចំណោម​ប៉ូ​ល​សេដ្ឋកិច្ច​ទាំង​បី​ក្នុង​យុ​ទ្អ​សាស្ត្រ​ចតុកោណ​តំណាក់កាល​ទី​បី​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ត្រូវ​បាន​កំណត់​គោលដៅ​ជា​តំបន់​សេ​ថ្ឋ​កិច្ច​ពិសេស​ពហុ​បំណង នៅ​ក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ឆ្នាំ​២០១៥-២០២៥​ដោយសារ​តែ​ខេត្ត​មាន​សក្តានុពល​លើ​វិស័យ​ទេសចរណ៍ ឧស្សាហកម្ម ពាណិជ្ជកម្ម​បាន​ជំរុញ​ឲ្យ​វិស័យ​អចលនទ្រព្យ​ដីធ្លី​មាន​ហាងឆេង​ងើបឡើង​ខ្ពស់​ជា បណ្តើរ​ៗ ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ