បណ្ដាញសង្គម Instagram ជាបណ្ដាញសង្គមមួយដែលកំពុងពេញនិយមប្រើប្រាស់នៅជុំវិញពិភពលោក ដោយមានអ្នកប្រើប្រាស់ជាង ១ប៊ីលាននាក់គិតមកត្រឹមខែមិថុនា ឆ្នាំ២០១៨។ ចំណែកប្រទេសទាំង ១០ខាងក្រោមជាប្រទេសដែលមានអ្នកប្រើប្រាស់បណ្ដាញនេះច្រើនជាងគេលើពិភពលោក៖
១០. ប្រទេសម៉ិកស៊ីកូ៖ មានអ្នកប្រើប្រាស់ជាង ២១.៩លាននាក់។
៩. ចក្រភពអង់គ្លេស៖ មានអ្នកប្រើប្រាស់ជាង ២៣លាននាក់។
៨. ប្រទេសអ៊ីរ៉ង់៖ មានអ្នកប្រើប្រាស់ជាង ២៤លាននាក់។
៧. ប្រទេសជប៉ុន៖ មានអ្នកប្រើប្រាស់ជាង ២៥លាននាក់។
៦. ប្រទេសរុស្ស៊ី៖ មានអ្នកប្រើប្រាស់ជាង ៣២លាននាក់។
៥. ប្រទេសទួរគី៖ មានអ្នកប្រើប្រាស់ជាង ៣៧លាននាក់។
៤. ប្រទេសឥណ្ឌូណេស៊ី៖ មានអ្នកប្រើប្រាស់ជាង ៥៩លាននាក់។
៣. ប្រទេសប្រេស៊ីល៖ មានអ្នកប្រើប្រាស់ជាង ៦៤លាននាក់។
២. ប្រទេសឥណ្ឌា៖ មានអ្នកប្រើប្រាស់ជាង ៧១លាននាក់។
១. សហរដ្ឋអាមេរិក៖ មានអ្នកប្រើប្រាស់ជាង ១២១លាននាក់៕