ហ្គេម PlayerUnknown’s Battlegrounds ជាប្រភេទហ្គេម Online បែប Battle Royale មានដើមកំណើតចេញពីប្រទេសកូរ៉េខាងត្បូងនៃក្រុមហ៊ុន PUBG Corporation ដែលមានក្រុមហ៊ុនមេជា Bluehole។ មុននឹងឈានដល់ការ Update ចូលរដូវរងានាពេលខាងមុខ Sabay បង្វែរឲ្យអ្នករាល់គ្នាបានដឹងពីទំហំចំណូលដែលហ្គេម PUBG Mobile អាចប្រមូលបានពីអ្នកលេងក្នុងមួយថ្ងៃៗ។
របាយការណ៍ចុងក្រោយបង្អស់ ចុះផ្សាយអំឡុងពាក់កណ្ដាលខែសីហា ឆ្នាំ ២០១៨ បានឲ្យដឹងថា បន្ទាប់ពីអ្នកលេងជាច្រើនចាប់ផ្តើមទិញកញ្ចប់ Elite Royale Pass ក្នុងតម្លៃ ១០ ដុល្លារ ជាហេតុនាំឲ្យតួលេខចំណូលមានការកើនឡើងខ្ពស់ចាប់តាំងពី PUBG Mobile បើកឲ្យលេងផ្លូវការនាថ្ងៃទី ១៩ ខែមិថុនា។
ជាមធ្យមចំណូលប្រចាំថ្ងៃគិតត្រឹមតែហ្គេម PUBG Mobile អាចទទួលបានដល់ ៦៨៩ ០០០ ដុល្លារ/ថ្ងៃ ខណៈដែលកាលពីខែកក្កដា ហ្គេមនេះសោត ក៏បានឡើងមកឈរនៅចំណាត់ថ្នាក់ទី ៣៣ ជាហ្គេមដែលទទួលបានការចំណាយក្រាស់ក្រែលបំផុតពីអ្នកលេងទូទាំងសកលលោក៕