• សីតុណ្ហភាពអប្បបរមា អាចធ្លាក់ក្នុងរង្វង់ ២៣ – ២៥ អង្សាសេ ទូទាំងប្រទេស ចាប់ពីថ្ងៃទី០៧ ដល់ ១០ ខែវិច្ឆិកា

    ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការព្យាករណ៍អាកាសធាតុប្រចាំសប្តាហ៍ ចាប់ពីថ្ងៃទី០៦ ដល់ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨។

    ក្រសួងបញ្ជាក់ថា បន្ទាប់ពីបានតាមដានស្ថានភាពអាកាសធាតុរួចមក ឃើញថា កម្ពុជាកំពុងរងឥទ្ធិពលជ្រលងសម្ពាធទាបគ្របដណ្តប់ លើតំបន់ភាគខាងត្បូង និងតំបន់មាត់សមុទ្រ ខណៈតំបន់ភាគឦសាន និងតំបន់ភាគកណ្តាលគ្របដណ្តប់ដោយជ្រឡងសម្ពាធខ្ពស់។

    យោងតាមការព្យាករណ៍លក្ខណៈបែបនេះ នឹងធ្វើឲ្យអាកាសអាតុ នៅកម្ពុជា មានស្ថានភាពដូចខាងក្រោម៖

    ១៖ ស្ថានភាពភ្លៀង

    * ចាប់ពីថ្ងៃទី០៧-០៨ ខែវិច្ឆិកាបណ្ដាខេត្តមួយចំនួនដូចជា៖ ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង់ សៀមរាប និងខេត្តបន្ទាយមានជ័យ អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅមធ្យម។

    * ចាប់ពីថ្ងៃទី០៧-១០ ខែវិចិ្ឆកា បណ្ដារាជធានី-ខេត្តមួយចំនួនដូចជា៖ រាជធានីភ្នំពេញ ខេត្តព្រៃវែង ស្វាយរៀង កំពង់ស្ពឺ កណ្ដាល តាកែវ និងខេត្តកំពត អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គូរ។

    ២៖ ស្ថានភាពសីតុណ្ហភាព៖

    * ចាប់ពីថ្ងៃទី០៦-១០ ខែវិច្ឆិកា ក្នុងក្របខ័ណ្ឌទូទាំងប្រទេស៖
    – សីតុណ្ហភាពអប្បបរមា ស្ថិតក្នុងរង្វង់ ២៣-២៥អង្សាសេ
    – សីតុណ្ហភាពអតិបរមា ស្ថិតក្នុងរង្វង់ ២៩-៣១អង្សាសេ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ