• iPhone នឹងមានបំពាក់​ប្រព័ន្ធអ៊ីនធឺណេតលឿន 5G ​នៅ​ឆ្នាំ ២០២០

    Apple នឹង​ប្រកាស​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​អ៊ិនធើណិត 5G លើ iPhone ដំបូង​បំ​ផុត​នៅ​ឆ្នាំ ២០២០ ខាង​មុខ​នេះ។ តាម​ការ​បញ្ជាក់​ពី​ប្រភព​មួយ​ដែល​មក​ពី​ក្រុមហ៊ុន​ដៃគូ ​Apple គឺ Fast company។

    ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា Apple មាន​គម្រោង​ប្រើ​ប្រាស់​បន្ទះ​ឈីប Intel 8161 ដែល​ជា​ឈីប​លេខ​ខ្ពស់​សម្រាប់​ប្រើ​លើ​ស្រឡាយ iPhone ចេញ​ឆ្នាំ ២០២០។ Intel ដែល​ជា​ក្រុមហ៊ុន​ផ្គត់​ផ្គង់​បន្ទះឈីប បាន​ព្រមព្រៀង​ផលិត​និង​លក់​ឈីប 5G ដល់​ក្រុមហ៊ុន Apple រួច​រាល់​ហើយ។

    ជាង​នេះ​ទៀត Intel ក៏​កំពុង​ញាប់​ដៃ​ញាប់​ជើង​ផលិត​ស្រឡាយ​ឈីប​លេខ 8060 សម្រាប់​ផ្តត់​ផ្គង់​ក្នុង​ឆ្នាំ ២០១៩ ខាង​មុខ​នេះ ដូច​នេះ​បន្ទះ​ឈីប Intel 8161 ត្រូវ​បាន​គេ​ទាញ​សន្និដ្ឋាន​បាន​ថា ជា​ឈីប​ដែល​ខ្លាំង​សម្រាប់​ឆ្នាំ ២០២០ និង​មាន​ប្រព័ន្ធ​អ៊ិនធើណិត 5G៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ