ក្រុមហ៊ុនអាកាស​ចរណ៍ណាខ្លះ ដែលមាន​សុវត្ថិភាព​បំផុតនៅលើ​ពិភពលោក?

(ចំណេះដឹង)៖ ការធ្វើដំណើរនៅតាមផ្លូវអាកាស គឺជាមធ្យោបាយដឹកជញ្ជូនមួយ នៅក្នុងចំណោមការធ្វើដំណើរ ដ៏មានសុវត្ថិភាពបំផុត។ នោះហើយជាមូលហេតុដែលក្រុមហ៊ុន AirlineRatings.com បានចេញផ្សាយបញ្ជីប្រចាំឆ្នាំ នៃក្រុមហ៊ុនដឹកជញ្ជូន ដែលមានសុវត្ថិភាពបំផុតនៅលើពិភពលោក។

ក្រុមហ៊ុនអាកាសចរណ៍ ដែលមានសុវត្ថិភាពបំផុតត្រូវបានជ្រើសរើសពីចំនួន ៤០៩ ក្រុមហ៊ុន។ ដើម្បីចងក្រងបញ្ជីរបស់ខ្លួន ក្រុមអ្នករៀបរៀងគេហទំព័រ របស់ក្រុមហ៊ុន បានវាយតម្លៃលើក្រុមហ៊ុនអាកាសចរណ៍នីមួយៗ ដោយផ្អែកលើការឈរជើងរបស់ខ្លួន ជាមួយនឹងកំណត់ត្រាគ្រោះថ្នាក់ ដូចជាមានករណីស្លាប់ នៅក្នុងរយៈពេល ១០ឆ្នាំ ចុងក្រោយនេះ អាយុកាលរបស់យន្តហោះ ដែលជាលទ្ធផលពីសវនកម្មសុវត្ថិភាព ដឹកជញ្ជូនអន្ដរជាតិ និងត្រូវប្រាកដថា តើស្របតាមប៉ារ៉ាម៉ែត្រសុវត្ថិភាព៨ចំណុច របស់អង្គការអាកាសចរស៊ីវិលអន្តរជាតិ ឬយ៉ាងណា។ ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ នៅក្នុងបញ្ជីបានឆ្លងកាត់ការធ្វើតេស្ត ជាមួយនឹងពណ៌ហោះហើរ។

១៖ ក្រុមហ៊ុនអាកាសចរណ៍ Air New Zealand បានដោះស្រាយឡើងវិញ បន្ទាប់ពីមានវិបត្តិ ផ្នែកហិរញ្ញវត្ថុ នៅដើមឆ្នាំ២០០០។ កាលពីពេលថ្មីៗនេះ ការស្ដារសក្ដានុពលឡើងវិញ គេបានហៅវាថា ជាក្រុមហ៊ុនអាកាសចរណ៍ដ៏ល្អបំផុតនៅក្នុងពិភពលោក សម្រាប់ឆ្នាំទី៣ជាប់ៗគ្នា។ Air New Zealand មិនបានទទួលរងនូវឧប្បត្តិហេតុ អាក្រក់ណាមួយក្នុងរយៈពេល ពីរបីទសវត្សរ៍ កន្លងមកនេះទេ។

២៖ ក្រុមហ៊ុន Alaska Airlines មានមូលដ្ឋាននៅទីក្រុង Seattle ។ ក្រុមហ៊ុនអាកាសចរណ៍នេះ គឺជាមូលដ្ឋានសំខាន់មួយ នៅលើឆ្នេរសមុទ្រភាគខាងលិច សហរដ្ឋអាមេរិក។ កាលពីឆ្នាំ ២០១៦ អាឡាស្កា បានបង្កើតការស្វាគមន៍ដ៏ធំមួយ ជាមួយនឹងការទិញយកក្រុមហ៊ុន Virgin America ចំនួន ២,៦ ពាន់លានដុល្លារ។ យីហោ Virgin America នឹងលែងមាននៅក្នុងខែមេសា ហើយក្រុមហ៊ុនអាកាសចរណ៍នេះ មិនធ្លាប់ទទួលរងនូវឧបទ្ទវហេតុស្លាប់ ចាប់តាំងពីឆ្នាំ ២០០០ មកម្ល៉េះ។

៣៖ ក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways បានបង្កើតឡើងនៅឆ្នាំ ១៩៥៤ ហើយត្រូវបានគេចាត់ទុកថា មានសេវាកម្មល្អបំផុត មានគុណភាពខ្ពស់ និង មានផាសុកភាពខ្ពស់ ផងដែរ។ កាលពីឆ្នាំ ២០១៧ Skytrax បានដាក់ចំណាត់ថ្នាក់លេខ៦ ជាក្រុមហ៊ុនអាកាសចរណ៍ដែលល្អបំផុត លើពិភពលោក។ ANA មិនធ្លាប់ជួបឧបទ្ទវហេតុស្លាប់ណាមួយ នោះទេ គិតអស់រយៈពេលច្រើនជាង ៤៥ ឆ្នាំមកហើយ។

៤៖ ក្រុមហ៊ុន British Airways បានបង្កើតឡើងក្នុងឆ្នាំ ១៩៧៤ បន្ទាប់ពីការច្របាច់បញ្ចូលគ្នារវាងសាជីវកម្ម British Airways របស់ចក្រភពអង់គ្លេស និង British Airways ។ ក្រុមហ៊ុនអាកាសចរណ៍នេះ មិនបានជួបប្រទះនូវឧបទ្ទវហេតុស្លាប់ ក្នុងរយៈពេល ៣ ទសវត្សរ៍ មកហើយ។

៥៖ ក្រុមហ៊ុនអាកាសចរណ៍ Cathay Pacific ជាក្រុមហ៊ុនអាកាសចរណ៍មួយ ក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ល្អៗ ទាំង១០ នៅលើពិភពលោក។ ហើយបើទោះបីជាសេវាកម្មរបស់ខ្លួន មានភាពល្អឥតខ្ចោះក្ដី ក៏ក្រុមហ៊ុនអាកាសចរណ៍ មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការរក្សាសុវត្ថិភាពដែរ។ ក្រុមហ៊ុនអាកាសចរណ៍ Cathay Pacific មិនរងគ្រោះថ្នាក់នោះទេ បើមិនរាប់បញ្ចូលការវាយប្រហារ ភេរវកម្មចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៦០។

៦៖ Emirates បានក្លាយជាអាកាសចរណ៍ដ៏អំណាចបំផុត នៅក្នុងពិភពលោក អស់រយៈពេល ២០ឆ្នាំមកហើយ។

៧៖ ក្រុមហ៊ុន Etihad មានមូលដ្ឋាននៅទីក្រុង Abu Dhabi។ ក្រុមហ៊ុនដែលមានវ័យចំណាស់មួយនេះ បានរីកសុះសាយ រីកចម្រើនយ៉ាងឆាប់រហ័ស តាមទំហំនិងកេរ្តិ៍ឈ្មោះ។

៨៖ នៅសហរដ្ឋអាមេរិក យន្ដហោះ Eva Air របស់កោះតៃវ៉ាន់ ត្រូវបានគេស្គាល់ ជាក្រុមហ៊ុនដឹកជញ្ចូនដ៏ល្អបំផុតនៅអាស៊ី។ ក្រុមហ៊ុនអាកាសចរណ៍នេះ មិនបានទទួលរងនូវឧប្បត្តិហេតុណាមួយ ចាប់តាំងពីការបង្កើតក្រុមហ៊ុន នៅឆ្នាំ ១៩៨៨ មកម្ល៉េះ។

៩៖ ក្រុមហ៊ុន Finnair ដែលជាក្រុមហ៊ុនអាកាសចរណ៍ជាតិ របស់ប្រទេស Finland មិនបានទទួលបានការយកចិត្តទុកដាក់ច្រើន នៅក្នុងប្រព័ន្ធផ្សព្វផ្សាយនោះទេ។ វាមានកំណត់ត្រាសុវត្ថិភាពមួយ ក្នុងចំណោមកំណត់ត្រាសុវត្ថិភាពល្អបំផុត នៅក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ ហើយក្រុមហ៊ុននេះ មិនធ្លាប់ទទួលរងគ្រោះធ្ងន់ធ្ងរណាមួយ ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៦០ មក។

១០៖ ក្រុមហ៊ុនអាកាសចរណ៍ Hawaiian Airlines បានបង្កើតឡើងនៅឆ្នាំ ១៩២៩ ដែលមានមូលដ្ឋាននៅទីក្រុង Honolulu ហើយត្រូវបានគេចាត់ទុកថា ជាក្រុមហ៊ុនល្អបំផុតមួយ នៅសហរដ្ឋអាមេរិក។

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ