(សុខភាព)៖ សារធាតុដែលប្រមូល ពីចំហាយបារីអេឡិចត្រូនិក (ដែលកើតឡើងក្នុងសួត ក្នុងអំឡុងពេលអ្នកបឺតស្រូប) ធ្វើឲ្យខូចខាតដល់កោសិកា ច្រើនជាងសារធាតុ ដែលមិនទាន់ចេញ នៅឯឧបករណ៍បារីអេឡិចត្រូនិច។ ការខូចខាតកាន់តែច្រើនកើតឡើង ជាមួយការកើនឡើងនៃកំហាប់រាវ។ ការសិក្សាបង្ហាញថា ការស្លាប់របស់កោសិកាកើនឡើងដល់ ៣៧,៧% នៅពេលដែលប៉ះពាល់ នឹងសារធាតុរាវដែលមានជាតិនីកូទីន។ មានសញ្ញាជាច្រើនទៀត នៃការរលាកសួតជាមួយនឹងសារធាតុរាវ។
តើអ្នកស្រាវជ្រាវបានបកស្រាយលទ្ធផលនេះ ដោយរបៀបណា? អ្នកស្រាវជ្រាវបានគូសបញ្ជាក់ថា វិធីសាស្រ្តនៃការប្រមូលចំហាយ ដែលពួកគេបានបង្កើត គឺជាឧបករណ៍ថ្មី ដែលអាចជួយដល់ការសិក្សានាពេលអនាគត។ ពួកគេបានកត់សម្គាល់ថានេះ គឺជាការស្រាវជ្រាវដំបូងដែលបង្ហាញថា ការប្រមូលផ្តុំនៃចំហាយប៉ះពាល់ ដល់ការឆ្លើយតបនៃកោសិកា។
ពួកគេណែនាំឲ្យមានការស្រាវជ្រាវបន្ថែម ដើម្បីធ្វើតេស្តលើការរកឃើញរបស់ពួកគេ ចំពោះអ្នកដែលប្រើបារីអេឡិចត្រូនិច។ គេបានណែនាំថា យើងមិនគួរសន្មត់ថា បារីអេឡិចត្រូនិចមានសុវត្ថិភាពនោះទេ៕