កូរ៉េខាងជើង ថានឹងត្រលប់ទៅផលិតនុយក្លេអ៊ែរវិញ បើអាមេរិកនៅតែបន្ដធ្វើ…

រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង បាន​ធ្វើ​ការ​ព្រមាន​ទៅ​លើ​សហរដ្ឋអាមេរិក​ថា​ខ្លួន​នឹង​អាច​ត្រលប់​ទៅ​ផលិត​អាវុធ​នុយក្លេអ៊ែរ​វិញ ប្រសិន​បើ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីន​តោន មិន​ដក​ទណ្ឌកម្ម​ចេញ​នោះ​ទេ។

អស់រយៈពេលជាច្រើនឆ្នាំមកកូរ៉េខាងជើងបានបន្តគោលនយោបាយ “Byungjin” ក្នុងការអភិវឌ្ឍសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួនក្នុងពេលដំណាលគ្នាជាមួយនឹងសេដ្ឋកិច្ចរបស់​ប្រទេស។ ប៉ុន្តែ​កាល​ពី​​ខែ​មេសា​កន្លង​ទៅ លោក​គីមជុងអ៊ុន​បាន​ប្រកាស​បញ្ចប់​ការ​ផលិត​អាវុធ​នុយ​ក្លេអ៊ែរ ដោយ​លើក​ឡើង​ពី “បរិយាកាស​ស្រស់ស្រាយ​នៃ​សន្តិភាព” នៅ​ឧបទ្វីប​កូរ៉េ ហើយ​ងាក​មក​ផ្តោត​លើ​ការ​ស្ថាបនា​សេដ្ឋកិច្ច​សង្គម​និយម​វិញ។

ប៉ុន្តែ​សេចក្តី​ថ្លែង​ការណ៍​មួយ​ដែល​ចេញ​ដោយ​ក្រសួង​ការ​បរទេស​កូរ៉េខាងជើង​ និយាយ​ថា​ក្រុងព្យុងយ៉ាង​អាច​ត្រឡប់​ទៅ​គោល​នយោបាយ​របស់​ខ្លួន​វិញ ប្រសិន​បើ​សហរដ្ឋអាមេរិក​មិន​បាន​ផ្លាស់​ប្តូរ​ជំហរ​របស់​ខ្លួន​ចំពោះ​ទណ្ឌកម្ម​មក​លើ​កូរ៉េ​ខាង​ជើង។ សេចក្តីថ្លែងការណ៍​ដែល​ត្រូវ​បាន​ផ្សាយ​ដោយ​ភ្នាក់ងារ​ព័ត៌មាន KCNA ផ្លូវការ​កាល​ពី​ថ្ងៃ​សុក្រ​និយាយ​ថា “ពាក្យ Byungjin ប្រហែលជាលេចឡើងម្តងទៀត ហើយការផ្លាស់ប្តូរខ្សែបន្ទាត់អាចត្រូវបានពិចារណាឡើងវិញយ៉ាងហ្មត់ចត់”៕

ប្រភព៖ Sabay

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ