• សយ សុភាព៖ សំណូមពរ ឲ្យប្រជាពលរដ្ឋខ្មែរ​ ទៅលេងខេត្តព្រះសីហនុវិញ កុំចាញ់បោកឃោសនាបក្សប្រឆាំង (មានវីដេអូ)

    ភ្នំពេញ៖ កន្លងទៅនេះមានការរិះគន់ច្រើនទាក់ទងនិងតំបន់ទេសចរណ៍ដ៏ល្បីរបស់យើង គឺឆ្នេសមុទ្រក្នុងខេត្តព្រះសីហនុ ដោយសារតែការចូលមកដល់នូវការវិនិយោគជនជាតិចិន ដែលតែងតែបង្កជាបញ្ហាផ្សេងៗ។

    ការចូលមកវិនិយោគរបស់ជនជាតិចិន បានធ្វើឲ្យខេត្តព្រះសីហនុកែប្រែមុខមាត់ថ្មី ដោលធ្វើឲ្យតំលៃដីឡើងថ្លៃកប់ពពក និងធ្វើឲ្យប្រជាពលរដ្ឋយើងមួយចំនួនទទួលបានផលច្រើន ដោយបានពីការលក់ដី ឬជួលផ្ទះជាដើម។ ស្របពេលនេះដែរតំលៃផ្ទះសំណាក់ សណ្ឋាគាឡើងថ្លៃទ្វេដង ដែលធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនធំគ្មាលទ្ធភាពទៅដើរកំសាន្ត។ ម៉្យាងវិញទៀត តែងតែលិចលឺនូវព័តិមានអសន្តិសុខដែលបង្កដោយជនជាតិចិនជាដើម ហើយឆ្នេរការប្រែជាល្អក់ ដោយសារតែការបង្ហូកាកសំណល់ចូល ដោយគ្មានបច្ចេកទេសគ្រប់គ្រង។

    ពេលនេះលោក សយ សុភាព បាន ធ្វើការបញ្ជាក់ថាចិនចូលមកដើម្បីអភិវឌ្ឍន៍ មិនមែនមកធ្វើអានិគមន៍នោះទេ ហើយលោកក៏បានប្រាប់ទៀតថា៖ “សូមប្រជាពលរដ្ឋខ្មែរ​ នាំគ្នាទៅលេងខេត្តព្រះសីហនុកុំចាញ់បោកការឃោសនា ដោយអកុសលពីពួកអមិត្ត”។

    ចង់ដឹងច្បាស់យ៉ាងណាសូមទស្សនាវីដេអូខាងក្រោម និងជួយបញ្ចេញយោបល់ចំពោះបញ្ហានេះផង៖

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ