ការគេង​លក់​ស្កប់ស្កល់ នឹងធ្វើអោយយើងទទួលបាននូវប្រយោជន៍​ ៥យ៉ាង

ការគេងគឺជាដំណើរការណ៍ដ៏សំខាន់មួយ ដែលរាងកាយមនុស្សយើងត្រូវការ ដើម្បីធ្វើការនៅថ្ងៃបន្ទាប់ទៀត។ ជាធម្មតា មនុស្សពេញវ័យត្រូវការគេងពី ៧ ទៅ៩ម៉ោងក្នុងមួយយប់ ប៉ុន្តែយើងមិននិយាយអំពីរយៈពេលឡើយ តែយើងនិយាយអំពីគុណភាពនៃការគេងវិញ។ ដូចអ្នកដឹងហើយថា ការគេងនឹងជួយស្តារ នូវលក្ខណៈធម្មតារបស់រាងកាយជាពិសេសរបៀប ដែលយើងឆ្លើយតបនឹងភាពស្រ្តេស ព្រមទាំងប្រព័ន្ធសរសៃប្រសាទអូតូម៉ាតិច ក្នុងការសម្របសម្រួលរាងកាយ​ ទាំងមូលផង។ នៅពេលដែលមិនបានគេងគ្រប់គ្រាន់ អតុល្យភាពនៃប្រព័ន្ធជាច្រើនក្នុងរាងកាយនឹងកើតឡើង។

បើសិនជាអ្នកកំពុងតែឆ្ងល់ថា ហេតុអ្វីបានជាយើងត្រូវការគេងឲ្យមានគុណភាព ខាងក្រោមនេះ គឺជាហេតុផលមួយចំនួនដែលអ្នកគួរតែ កត់ចំណាំទុក និងកុំភ្លេចចែករំលែក ដល់មនុស្សគ្រប់គ្នាផង៖

1,សម្រួលដល់អ័រម៉ូន

ហេតុផលមួយដែលអ្នកត្រូវការគេង ឲ្យបានស្កប់ស្កល់ គឺ​វាជួយដល់ការផលិតរបស់អ័រម៉ូន។ នៅពេលអ្នកមិនបានគេង វានឹងមានការថយចុះរបស់អ័រម៉ូនលូតលាស់ ដែលរាងកាយត្រូវការ ដើម្បីជួយដល់ការលូតលាស់នានា ហើយវាក៏ជាហេតុផល ដែលធ្វើឲ្យរបួសនានាក្នុងខ្លួនក្រជាដែរ។

2,គ្រប់គ្រងទម្ងន់

នៅពេលអ្នកគេងបានគ្រប់គ្រាន់ អ្នកនឹងមិនងាយឡើងទម្ងន់ឡើយ ដោយសារតែអ័រម៉ូន Ghrelin និង Leptin ជាអ្នកគ្រប់គ្រងការឃ្លានអាហារនោះ មានតុល្យភាព។ នៅពេលដែលគេងមិនបានគ្រប់គ្រាន់ រាងកាយនឹងងាយឃ្លានអាហារណាស់ ដើម្បីអាចជួសជុលអ្វីដែលខ្វះខាត។ ជាអកុសល្យ រឿងនេះងាយនឹងធ្វើឲ្យអ្នកញ៉ាំច្រើន ខុសពីធម្មតារហូតដល់ឡើងទម្ងន់។

3,ច្រោះជាតិពុលក្នុងខ្លួន

អ្នកប្រហែលជាមិនបានដឹងរឿងនេះទេ ប៉ុន្តែខួរក្បាលរបស់មនុស្សយើងត្រូវការគេង ដើម្បីចូលរួមក្នុងការច្រោះជាតិពុលពីក្នុងខ្លួន។ ជាតិពុលអាចនឹងប្រមូលផ្តុំច្រើន ជាមួយនឹងប្រតិកម្មគីមីជាច្រើន ដែលកើតឡើងក្នុងខួរក្បាល ដូច្នេះវានឹងបញ្ចេញពីក្នុងខ្លួនវិញ នៅពេលគេងលក់ស្រួល។ សារធាតុ Glutathione ដែលជាអង់ទីអុកស៊ីដង់នោះ ត្រូវបានផលិតឡើងក្នុងថ្លើម ហើយក៏ជាតម្រូវការសម្រាប់ការពារពីជំងឺរ៉ាំរ៉ៃដែរ។ នៅពេលយើងគេងមិនបានគ្រប់ រាងកាយនឹងមិនអាចផលិតអង់ទីអុកស៊ីដង់នេះ បានគ្រប់គ្រាន់ឡើយ។

4,បង្កើនការចងចាំ

ហេតុផលមួយផ្សេងទៀត ដែលយើងត្រូវការគេងនោះគឺថា វាជួយដល់ការបង្កើនការចងចាំមនុស្សយើង។ នៅពេលគេងមិនបានឆ្អែត ការចងចាំនឹងរងការប៉ះពាល់។ រឿងនេះអាចនឹងធ្ងន់ធ្ងរទៅៗ នៅពេលកម្រិតនៃភាពស្រ្តេសរបស់យើងកើនឡើង ដោយសារតែការកើនឡើង របស់សារធាតុ Cortisol ក្នុងពេលស្រ្តេស។

5,បង្កើនមុខងារប្រព័ន្ធភាពស៊ាំ

បើសិនជាអ្នកគេងមិនបានឆ្អែត អ្នកនឹងយល់ថា ខ្លួនឯងងាយនឹងឆ្លងជំងឺផ្តាសាយណាស់។ នេះដោយសារតែប្រព័ន្ធភាពស៊ាំចុះខ្សោយ។ ការគេងក្នុងកម្រិតដែលគ្រប់គ្រាន់ និងស្កប់ស្កល់ទៀត នឹងជួយឲ្យអ្នកមានអារម្មណ៍ថា មានសុខភាពល្អ និងមិនងាយឆ្លងជំងឺអ្វីច្រើនដែរ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ