តោះ! យើងនាំគ្នាមើលវីដេអូ ព្រះនាងជប៉ុន Ayako គ្រងរ៉ូបត្បាញពីសូត្ររបស់ខ្មែរយើង ក្នុងថ្ងៃរៀបអភិសេក

ព្រះនាង Ayako ​បាន​រៀប​អភិសេក​ជាមួយ​ជន​សាមញ្ញ​ម្នាក់ នា​រដូវ​ស្លឹក​ឈើ​ជ្រុះ​នេះ ហើយ​បោះបង់​រាជសម្បត្តិ និង​ចាកចេញ​ពី​គ្រួសារ​រាជវង្ស។ អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ អតីត​ព្រះ​នាងជប៉ុន ​Ayako ជា​កូនស្រី​បងប្អូន​ជីដូនមួយ​អធិរាជ​ជប៉ុន​ Akihito បាន​សម្រេច​ជ្រើសរើស​យក​សូត្រ​ត្បាញ​នៅ​កម្ពុជា ធ្វើជា​រ៉ូបយ៉ាង​ស្រស់ស្អា​ត គ្រង​ក្នុង​ពិធីជប់លៀង​រៀង​អភិសេក​របស់​ទ្រង់ កាលពី​ថ្ងៃទី​៣០ ខែ​តុលា​កន្លង​ទៅ។

សូត្រ​ពណ៌​ផ្កាឈូក​​នេះ ជា​របស់​អ្នកស្រី Kimie​ ម្ដាយ​របស់​ Ayako។ រ៉ូប​​​​មួយ​​​​នេះ​​ ​គឺ​​​​​​​​​​​​​​​​​ច្នៃ​​​​ពី​​​ក្រណាត់​សូត្រ​​​​​​​ត្បាញ​នៅ​ប្រទេស​កម្ពុជា ដែល​អ្នកស្រី​ បានទទួល​កាដូ​សូត្រ​នោះ ពី​អង្គការ​កុមារ​គ្មាន​ព្រំដែន​ (Kokkyo naki Kodomotach)​ កាលពីឆ្នាំ ២០១៤​។​

ថ្មីៗនេះ សារព័ត៌មានរបស់ជប៉ុន Nippon TV News24 Japan បានចេញវីដេអូខ្លីមួយ រៀបរាប់ពីការគ្រងឈុតរ៉ូបត្បាញពីសូត្ររបស់កម្ពុជា។ សូមទស្សនាខាងក្រោមនេះ៖

ព្រះនាង Ayako គឺ​ជា​បុត្រី​របស់​ព្រះ​អង្គម្ចាស់ Takamado ដែល​បាន​សុគត​នៅ​ក្នុង​ឆ្នាំ២០០២ និង​ជា​ភគនីយោ (បងប្អូន​ជីដូន​មួយ​ប្រុស) របស់​អធិរាជ Akihito ។ ​

ស្វាមី​​របស់​ទ្រង់ គឺ​លោក Kei Moriya ដែល​មាន​អាយុ​៣២ឆ្នាំ ធ្វើ​ការ​នៅ​ក្នុង​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ជប៉ុន NKY Line។ យ៉ាងណាមិញ ព្រះនាង Ayako និង លោក Moriya បាន​ជួប​គ្នា​មិន​ដល់​មួយ​ឆ្នាំ​មុន តាមរយៈ​គ្រួសារ​ដែល​ធ្វើការ​នៅ​អង្គការ NGO ជាមួយគ្នា។ មាតា​របស់​ព្រះនាង Ayako សង្ឃឹម​ថា​ការ​ណែនាំ​នេះ នឹង​ជំរុញ​ឲ្យ​បុត្រី​របស់​ទ្រង់ ចូលរួម​នៅ​ក្នុង​ផ្នែក​សុខុមាលភាព​កុមារ​ទូទាំង​ពិភពលោក ប៉ុន្តែ​ទំនាក់ទំនង​របស់ ព្រះនាង Ayako និង លោក Moriya ក្លាយ​ជា​ស៊ី​ជម្រៅ​យ៉ាង​រហ័ស៕

ប្រភព៖ Sabay

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ