ហ្វូងពពែទាំងនេះ ហាក់ដូចជាបញ្ឈឺចិត្តមច្ចុរាជ ខណៈវាចលនាលើចំណោតជិត ៩០ដឺក្រេ និងរយៈកម្ពស់ ៥០ម៉ែត្រ ដើម្បីក្រេបជញ្ជក់យករ៉ែអំបិលដ៏ឆ្ងាញ់ពិសារ ។
Federica Grassi ជាបុគ្គលិកធនាគារចូលនិវត្តន៍ គឺជាអ្នកថតបានរូបភាពដ៏កម្រនៃហ្វូងពពែនៅភ្នំ ALPS ។ ទីនោះគ្មានស្មៅមែន តែអ្វីដែលវារីករាយនឹងក្រេបជញ្ជក់ គឺរ៉ែអំបិលធម្មជាតិ ។
ពពែ១ហ្វូងនេះមានប្រមាណពី ១៥-២០ក្បាល ។ ពួកវាកំពុងស្ថិតនៅជញ្ជាំងទំនប់ទឹក មានកម្ពស់ ៥០ម៉ែត្រ ហើយចំណោតប្រហែល ៩០ដឺក្រេ ។ ពួកវាអាចបញ្ឈឺចិត្ត “មច្ចុរាជ” បាន ក៏ព្រោះតែក្រចករបស់ពពួកពពែនេះមានលក្ខណៈស្រដៀងនឹងកៅស៊ូ ហើយក្រចកវាញែកជាម្រាម ទើបជួយវារក្សាបានលំនឹងនៅចំណោចបែបនេះបាន ។
លើចំណោតនេះ សុទ្ធសឹងបេតុង តែអ្វីដែលវារកគឺ… អំបិលធម្មជាតិដែលក្រាំងជាប់នៅជញ្ជាំងទំនប់នេះ ។
ដើម្បីឲ្យកាន់តែច្បាស់ប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះ ៖