​វីដេអូ​នេះ ជា​មេរៀន​ដ៏ល្អ សម្រាប់​ឪពុក​ម្តាយ​គ្រប់រូប​ កុំឲ្យប្រហែសជាមួយក្មេងៗ

កូនៗ​គឺជា​មនុស្ស​ដ៏​សំខាន់​សម្រាប់​ឪពុកម្តាយ​គ្រប់រូប ហើយ​ការបាត់បង់​កូន​គឺជា​រឿង​សោកសង្រេង​បំផុត​សម្រាប់​ពួកគេ​។ ដូច្នេះ​ឪពុក​​​ម្តាយ​​គ្រប់រូប គួរ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ជានិច្ច​ចំពោះ​កូនៗ ដោយ​មិន​ត្រូវ​បណ្តោយ​ឲ្យ​ពួក​គេ​លេង​កន្លែង​ ​ដែល​​អាច​​គ្រោះ​​​ថ្នាក់​នោះទេ ជាពិសេស​ប្រសិន​កន្លែង​ដែល​មាន​ប្រឡាយ​ទឹកជា​ជាដើម​។​

យើងសង្ឃឹម​ថា​វីដេអូ​ខាងក្រោម​នេះ អាច​ជា​មេរៀន និង​ធ្វើឲ្យ​ឪពុក​ម្តាយ​ទាំងអស់ បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​កូន​តូចៗ​ពួកគេ ព្រោះ​ការ​មិន​យកចិត្តទុកដាក់ និង​ការធ្វេសប្រហែស​តែ​បន្តិច បាន​បណ្តាល​ឲ្យ​ពួកគេ​បាត់បង់​ជីវិត​មួយ​ប៉ព្រិចភ្នែក​។​

​បើ​តាម​វីដេអូ​ខាងក្រោម កុំ​តែ​បាន​អ្នកដំណើរ​ម្នាក់ កុំ​អី​កុមារា​ម្នាក់​នឹង​ត្រូវ​បាត់បង់​ជីវិត​ដោយ​សារ​ការ​លង​ទឹក​។ ត្រឹមតែ ១ ឬ ២​នាទី ទឹក​អាច​ឆក់យក​ជីវិត​កុមារ​គ្រប់រូប​បាន​យ៉ាង​ស្រួល​៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ