នេះល្អបំផុត សម្រាប់អ្នកតែងតែឈឺក្បាល មិនបាច់ប្រើថ្នាំពេទ្យទេ ត្រឹមខ្ទឹមស១កំពឹស ក៏អាចជួយបានដែរ

ខ្ទឹម​សមាន​ប្រសិទ្ធភាព​ព្យាបាល​អាការៈរោគ​មួយចំនួន​ល្អ​ជាង​ថ្នាំពេទ្យ​ទៅទៀត​, ក្នុងនោះ​ចូរ​គិត​ទៅដល់​ខ្ទឹមស​ពេល​អ្នកមាន​អា​ការៈឈឺ​ត្រចៀក​, ឈឺក្បាល ។ ខ្ទឹមស​នឹង​ជួយ​បំបាត់​ការឈឺ​នៅ​ត្រចៀក ហើយ​ផ្តើម​ពី​នោះ កម្ចាត់​ចោល​អា​ការៈឈឺ​ក្បាល ។​

​ចូរ​អ្នក​ញាត់​ខ្ទឹមស​១​កំពឹស ចូលក្នុង​ត្រចៀក​ដូចជា​ពេល​អ្នក​ស៊ក​កាស​ត្រចៀក ។ អា​ការៈឈឺ និង​រលាក​នឹង​បាត់​តែ​ក្នុង​រង្វង់​ប៉ុន្មាន​នាទី ហើយ​អ្នកនឹង​ទទួល​អារម្មណ៍​មាន​កម្តៅ​ភាយ​ក្នុង​ត្រចៀក ។​

​មុនពេល​គេង ចូរ​អ្នក​អនុវត្តន៍​វិធី​នេះ​ឡើងវិញ ដោយ​ទុក​ខ្ទឹមស​ក្នុង​ត្រចៀក​ពេញ​១​យប់​, ព្រឹក​ឡើង​អ្នក​នឹងមាន​អារម្មណ៍​ថា​ខ្លួន​ខុសប្លែក​ទាំងស្រុង រឹងមាំ​ដូចជា​ពុំដែល​ឈឺ ។ រាល់​រោគសញ្ញា​ឈឺក្បាល​សុទ្ធតែ​បាត់អស់ ។​

– ខ្ទឹមស​ជួយ​បន្ថយកម្តៅ​

​ខ្ទឹមស​ល្អ​បំផុត​ចំពោះ​ក្មេង ។ ប្រសិន​ក្មេង​គ្រុនក្តៅ​, ចូរ​ហាន់​ខ្ទឹម​ជា​ចំណិត​តូចៗ​យកទៅ​ត្រាំ​ក្នុង​ទឹកខ្មេះ ។ បន្ទាប់មក​បំពក់​វា​លើ​ជើង និង​ដាក់​ក្នុង​ត្រចៀក​ក្មេង ។ អាកា​រៈ​ក្តៅ​នឹង​បាត់ទៅ​យ៉ាង​លឿន ។​

– ព្យាបាល​ក្អក​

​ទឹក​ត្រាំ​ខ្ទឹមស​ជាប្រចាំ​ជា​ប្រភេទ​ស៊ី​រ៉ូ​ព្យាបាល​ក្អក​ធម្មជាតិ​មួយ ។ ចូរ​យក​ខ្ទឹមស​ហាន់​តូចៗ​ដាក់​ត្រាំ​ក្នុង​ទឹកឃ្មុំ រួច​បិទ​គម្រប​ទុក​១​យប់​ក្នុង​បន្ទប់​គេង ។ ព្រឹក​ឡើង​អ្នក​ច្រោះ​យក​ទឹក​រួច​បៀម​១​ស្លាបព្រា​រៀងរាល់​២​ម៉ោង​ម្តង ។​

– ព្យាបាល​ទឹកនោមផ្អែម​

​គួរ​បរិភោគ​តិច​បំផុត ៥ ក្រាម ខ្ទឹមស​ត្រាំ​ទឹកខ្មេះ​រាល់ថ្ងៃ ។ បរិភោគ​ជាប់​ក្នុង​រង្វង់​១​ខែ នឹង​ជួយ​បន្ថយ​បរិមាណ​ស្ករ​ក្នុង​ឈាម​យ៉ាងច្រើន ។ អ្នក​គួរ​ត្រាំ​ប្រមាណ ៣០ ទៅ ៤០ ថ្ងៃ មុនពេល​ប្រើប្រាស់ ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ