ការវះកាត់កែសម្ផស្សគឺជាជម្រើសរបស់បុគ្គល ដែលចង់បានរូបរាងរបស់ពួកគេមើលទាក់ទាញកាន់ខ្លាំងពីអ្នកដទៃ ប៉ុន្តែ ប្រសិនអ្នកជ្រើសរើសធ្វើរឿងដ៏ប្រថុប្រថាននឹងជីវិតបែបនេះ ជាមួយទីកន្លែងដែលមានអ្នកទេសខាងវេជ្ជសាស្ត្រដែលមានកេរ្តិ៍ឈ្មោះផង ។
កាលពីថ្ងៃទី២២ តុលា កន្លងទៅថ្មីៗនេះ តារាចម្រៀងស្រីវៀតណាមឈ្មោះ Mai Tuong Vi ខណៈកំពុងហោះហើរវិលត្រលប់ពីកោះតៃវ៉ាន់ នៅពេលនោះ នាងមានអារម្មណ៍ឈឺចុកដោតយ៉ាងខ្លាំង ហើយលឺស្នូររំខាននៅលើដើមទ្រូងខាងឆ្វេងរបស់នាង ។
ដំបូងឡើយ នាងបានគិតថា វាគ្រាន់តែរាងកាយរបស់នាងដែលរងសម្ពាធនៅក្នុងយន្តហោះ ហើយមិនរំខានវាទេ, នេះបើតាម HK01 រាយការណ៍ ។ ទោះយ៉ាងណា ស្ថានភាពរបស់នាងពុំធ្វើឲ្យសុខស្រួលនោះទេ ហើយសូម្បីបន្ទាប់ពីនាងលេបថ្នាំបំបាត់ការឈឺចាប់ ហើយវាបន្តហើមលេចចេញនៅលើយន្តហោះតែម្តង ។
បន្ទាប់ចុះពីយន្តហោះ នាងបានប្រញាប់ប្រញាល់ទៅកាន់មន្ទីរពេទ្យ ដើម្បីពិនិត្យ ហើយគ្រូពេទ្យនិយាយថា ការឈឺចុកចាប់នោះ តាមពិតគឺបង្កឡើងដោយការដាក់បញ្ចូលស៊ីលីកូននៅក្នុងដើមទ្រូងរបស់នាង ដែលផ្ទុះឡើង ។
កាលពី ៧ ឆ្នាំមុន Mai បានធ្វើការវះកាត់កែកុនសុដន់ ។ គ្រូពេទ្យនិយាយថា ស៊ីលីកូននោះគឺជារបស់មានគុណភាពអន់ ដែលបង្កឲ្យវាផ្ទុះចេញពីសុដន់របស់នាង ។ ហេតុនេះ នាងគួរតែទៅជួបគ្រូពេទ្យវះកាត់មុនៗរបស់នាង ដែលបានធានាសុវត្តិភាពពេញមួយជីវិតនៃការវះកាត់ឲ្យនាងក្នុងតម្លៃសេវា ២០០០ ពាន់ដុល្លារ ។
នាងបានទូរស័ព្ទទៅកាន់គ្រូពេទ្យវះកាត់របស់នាង ដើម្បីសួរនាំគាត់ឲ្យណែនាំអំពីបញ្ហានេះ ប៉ុន្តែ គាត់បានប្រាប់ថា គាត់លែងធ្វើការនៅក្នុងឧស្សាហកម្មកែសម្ផស្សទៀតហើយៗ Mai ក៏ទាក់ទងគាត់លែងបានទៀតបន្ទាប់ពីថ្ងៃនោះមក ។ ដោយគ្មានជម្រើស នាងក៏បានសម្រេចចិត្តស្វែងរកគ្រូពេទ្យវះកាត់ដទៃ ដើម្បីព្យាបាល ព្រោះនាងអាចប្រឈមនឹងការឆ្លងមេរោគ ប្រសិនស៊ីលីកូននោះនៅតែស្ថិតនៅខាងក្នុងសុដន់របស់នាងទៀត ។ សំណាង គ្រូពេទ្យវះកាត់របស់នាងក្រោយនេះ បានធ្វើការវះកាត់យកវាចេញដោយជោគជ័យ ហើយសុដន់ខាងឆ្វេងរបស់នាង ក៏ទទួលបានភាពល្អប្រសើរឡើវិញ ។
បន្ទាប់ជួបបទពិសោធន៍ដ៏លំបាកវេទនានេះ Mai បានចែករំលែករឿងរ៉ាវរបស់នាងជាមួយសារព័ត៌មាន ហើយព្រមានដល់អ្នកដទៃ ឲ្យមានការប្រុងប្រយ័ត្ន នៅពេលជ្រើសរើសទីកន្លែងវះកាត់ ដើម្បីធានាថាពួកគេនឹងជម្រើសរើសអ្នកជំនាញផ្នែកវេជ្ជសាស្ត្រត្រឹមត្រូវ ៕
ប្រភព៖ CEN