កម្មកររោងចក្រម្នាក់ មានសំណាងបានឈ្នះរង្វាន់៧០លានរៀលពីខារ៉ាបាវ

(ភ្នំពេញ)៖ យុវជនម្នាក់មានឈ្មោះ អូ រាយ អាយុ១៨ឆ្នាំ មានស្រុកកំណើត នៅភូមិត្រពាំងឈើទាល ឃុំច្រេស ស្រុកជុំគីរី ខេត្តកំពត ដែលបច្ចុប្បន្នកំពុងបម្រើការងារជាកម្មកររោងចក្រ មានសំណាងបានឈ្នះរង្វាន់ធំ ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ នូវទឹកប្រាក់ចំនួន៧០លានរៀល បន្ទាប់ពីទិញទទួលទាននៅពេលទៅមើលកីឡាប្រដាល់ នៅស្ថានីយ៍ទូរទស្សន៍បាយ័ន។

ថ្លែងប្រាប់ក្រុមការងារ ដែលចុះប្រគល់រង្វាន់ដល់លំនៅដ្ឋាន យុវជនរូបនេះ បានឲ្យដឹងថា កាលពីសប្ដាហ៍កន្លងទៅ នៅពេលពីសម្រាកពីការងារ ក៏បានទៅមើលកីឡាប្រដាល់នៅស្ថានីយ៍ទូរទស្សន៍បាយ័ន ហើយទិញភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ មួយកំប៉ុងមកទទួលទាន ស្រាប់តែពេលគាស់ក្រវិលកំប៉ុង ក៏ឃើញមានរង្វាន់៧០លានរៀល នៅនឹងក្រវិលកំប៉ុងតែម្ដង។ ភ្លាមនោះ ប្អូនមិនទាន់ទុកចិត្តទេ ហើយក៏យកទៅបង្ហាញអ្នកលក់ដែលជាបុគ្គលិកក្រុមហ៊ុន ដែលកំពុងស្ថិតនៅទីនោះស្រាប់។ បន្ទាប់ពីដឹងថាខ្លួនត្រូវរង្វាន់ធំគឺពិតជាមានអារម្មណ៍រីករាយ រំភើបយ៉ាងខ្លាំង។

យុវជនរូបនេះ បានបញ្ជាក់ថា ក្រោយពេលទទួលបានលុយរង្វាន់ទាំងនេះ នឹងយកមួយចំណែកទៅសង់បំណុលធនាគារឯកជន ដែលគ្រួសារជំពាក់គេ ហើយយកមួយចំណែកទៀតទៅសង់ផ្ទះ និងបង្កើតមុខរបរ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារទៅថ្ងៃអនាគត ។

សូមបញ្ជាក់ផងដែរថា ជាការថ្លែងអំណរគុណដល់អតិថិជនដែលតែងតែគាំទ្ររហូតនោះ ក្រុមហ៊ុន ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបន្ថែមរង្វាន់យ៉ាងសន្ធឹកសន្ធាប់នូវចំនួនទឹកប្រាក់រហូតដល់៧០លានរៀល ចំនួន៥០រង្វាន់ ម៉ូតូ HONDA Dream១២៥ ចំនួន៥០រង្វាន់, ទូរស័ព្ទដៃ iPhone ចំនួន៥០រង្វាន់ រួមជាមួយ​ការ​ផ្តល់​​ជូនរង្វាន់១កំប៉ុង រាប់លានកំប៉ុង និងគ្មានការកំណត់កាលបរិច្ឆេទនោះទេ។

អ្នកទទួលទានអាចមានសំណាងបានឈ្នះរង្វាន់ធំ, អ្នកលក់ឲ្យគេត្រូវរង្វាន់ធំ នឹងមានសំណាងបានទទួលរង្វាន់៧លានរៀល ដោយឡែកសម្រាប់អ្នកតាំងលក់ស្អាតជាងគេ នៅពេលក្រុមការងារចុះទៅឃើញ នឹងទទួលបានប្រាក់រង្វាន់ចំនួន៧០ម៉ឺនរៀល។ សូមចំណាំ៖ សម្រាប់រង្វាន់ពិតប្រាកដ គឺមានតែនៅ​​​សម្បកកំប៉ុង ដែលមានអក្សរខ្មែរជាសញ្ញាសម្គាល់តែប៉ុណ្ណោះ​៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ