ប្រិយមិត្តមួយចំនួន ប្រហែលជាមិនទាន់មានគម្រោងទៅកម្សាន្តនៅឯណា អ្នកខ្លះមានគម្រោងប៉ុន្តែមិនដឹងកន្លែងណាស្រស់ស្អាត និងអាចលំហែកាយធូរស្បើយអារម្មណ៍ បន្ទាប់ពីបំពេញការងារអស់រយៈពេលពេញមួយឆ្នាំ។ តោះទៅលេងទឹកដីខេត្តមណ្ឌលគីរី ដែលមាន ការរៀបចំតុបតែង សោភ័ណភាព ធម្មជាតិ ស្រស់បំព្រង និងកន្លែងកម្សាន្តនានា គួរឲ្យទាក់ទាញបំបាត់អស់កង្វល់ពីខួរក្បាល។
ចង់ដឹងថាកន្លែងទាំង ៤ ស្រស់ស្អាតយ៉ាងណា សូមមើលលម្អិតខាងក្រោមនេះ៖
១. រមណីយដ្ឋាន និងរីសត Mayura Hill Resort
នេះរីសតលំដាប់មួយនៅខេត្តមណ្ឌលគិរី ដែលលក្ខណៈពិសេសនៃរីសតនេះ ភ្ញៀវទេសចរអាចជិះទោងកម្សាន្តពីលើភ្នំ ឆ្ពោះទៅជ្រោះប៊ូស្រា ដោយមិនចាំបាច់ធ្វើដំណើរនោះទេ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង 077 980 980។
២. អាយ៉ាណា កង់ដារ៉ា ប៊ូទិក អូតែល
ជាកន្លែងស្នាក់នៅទើបបង្កើតថ្មីមួយ នៅលើកំពូលភ្នំ មិនឆ្ងាយប៉ុន្មានពីក្រុងសែនមនោរម្យ ដែលនៅទីនេះ ភ្ញៀវទេសចរ អាចមកកម្សាន្តស្រូបខ្យល់ត្រជាក់ល្ហៃ ជាពិសេសនោះមានអាងហែលទឹកនៅលើភ្នំទៀតផង។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង 099 763854។
៣. រមណីយដ្ឋាន និងរីសតElephant Hill Resort
គ្រាន់តែឃើញប៉ុន្មានសន្លឹកខាងលើនេះ ក៏អាចទាក់ចិត្តប្រិយមិត្ត ដោយសាររីសតនេះ ស្ថិតនៅលើជើងភ្នំ មានម្ហូបអាហារពិសេសនៅតំបន់ កន្លែងលំហែកាយ អាចគយគន់ទេសភាព ស័ក្ដិសមបំផុតសម្រាប់រដូវធ្លាក់ខ្យល់នេះ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង 073 500 0666។
៤. រមណីយដ្ឋាន អេម៉ារីអូ មណ្ឌលគីរី
ចុងក្រយនេះ គឺជារមណីយដ្ឋាន និងកន្លែងសម្រាកកាយជាប់ជើងភ្នំ ដែលពោរពេញសម្លេងសត្វព្រៃយំទ្រហោង និងខ្យល់បរិសុទ្ធៗ បកល្ហើយៗ ធ្វើឲ្យអារម្មណ៍ស្បើយកង្វល់។ ជាងនេះទៀត ក៏មានសេវាដឹកភ្ញៀវទេសចរទៅកម្សាន្តកន្លែងនានាផងដែរ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង 012 544 333។
ប្រភព៖ Sabay