គ្រូបង្វឹកថ្មីរបស់ Real Madrid មិនបាន​ជ្រើស​យក​កីឡាករ​ឆ្នើម ៤រូប ក្នុង​ការ​ប្រកួត​ពាន​ទី២ Copa del Rey

(ម៉ាឌ្រីដ)៖ ក្នុងបញ្ជីឈ្មោះកីឡាករទាំង ១៩នាក់សម្រាប់ការប្រកួតដំបូងរបស់ក្លឹប Real Madrid ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី លោក Santiago Solari មិនមានឈ្មោះកីឡាករឆ្នើមដូចជា Gareth Bale, Luka Modric, Toni Kroos និង Isco ឡើយ។

១ប្រកួតដំបូងរបស់លោក Solari បានដឹកនាំ Real Madrid បំបាក់ក្រុមម្ចាស់ផ្ទះ Melilla ក្នុងលទ្ធផលបច្ចេកទេស ៤-០ ក្នុងព្រឹត្តិការណ៍ពានរង្វាន់លំដាប់ទី២ អេស្ប៉ាញ Copa del Rey កាលពីយប់មិញនេះ ខណៈកីឡាករសំខាន់មានដូចជា Gareth Bale, Luka Modric, Toni Kroos និង Isco ត្រូវបានទុកឲ្យសម្រាក ដើម្បីលេងពាន La Liga និង UEFA Champions League រួមមានកីឡាករសំខាន់ផ្សេងទៀត ត្រូវបានអវត្តមានដូចគ្នាដោយសារមានដូចជា Dani Carvajal, Raphael Varane, Marcelo, Jesus Vallejo និង Mariano Diaz ជាដើម៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ