ការបោះចោលសំរាមនៅតាមទីសាធារណៈ ពីសំណាក់ពលរដ្ឋកម្ពុជា មិនមែនជារឿងថ្មីឬប្លែកទេ។ ប្រជាពលរដ្ឋកម្ពុជាបោះចោលសំរាមយ៉ាងអនាធិបតេយ្យយ៉ាងដូច្នេះតាំងពីយូរមកហើយ នៅគ្រប់ទីកន្លែង រាប់តាំងពីនៅមុខផ្ទះ តាមចិញ្ចើមផ្លូវ និងនៅតាមទីសាធារណៈនានា។
បើមើលមួយភ្លែតទៅ ការចោលសំរាមនៅតាមទីសាធារណៈគឺជារឿងដ៏តូចតាចមួយ។ ប៉ុន្តែទម្លាប់នេះ គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីចំណេះដឹង មារយាទ និងការទទួលខុសត្រូវរបស់ពលរដ្ឋខ្មែរម្នាក់ៗ ដែលនៅក្នុងនោះមានទាំង ពលរដ្ឋធម្មតា និងអាជ្ញាធរ។ ទម្លាប់អាក្រក់បែបនេះ បានធ្វើអោយប៉ះពាល់ដល់កិត្តិយស ភាពថ្លៃថ្នូរ និងសោភ័ណភាពរបស់ប្រទេស ព្រមទាំងអាចជាន់ពន្លិចវិស័យទេសចរណ៍ ដែលជាប្រភពប្រាក់ចំណូលរបស់ជាតិទៀតផង។
យើងងាកមកមើលវីដេអូមួយនេះវិញ សូម្បីលោកពូដែលមានមុខរបរជាអ្នករើសសម្រាមនៅម្តុំស្ទឹងមានជ័យ ក៏បានរៀបរាប់ពីការចោលសម្រាប់គ្មានសណ្តាប់ធ្នាប់នៅស្ពានអាកាសស្ទឹងមានជ័យ ពីសំណាក់ព្រជាពលរដ្ឋមួយចំនួន ដែលមានដូចជាសំបកដូងដែលធ្វើឲ្យពួកគាត់មានផលលំបាកយ៉ាងខ្លាំងក្នុងការប្រមូលសម្រាម។ លោកពូបានសណូមពរឲ្យប្រជាពលរដ្ឋជួយថែរក្សាអនាម័យ និងបរិស្ថានទាំងអស់គ្នា។
សំនួរសួរថា៖ គាត់មិនបានរៀនសូត្រជ្រៅជ្រះតែគាត់យល់ពីរឿងទាំងនេះ ចុះគ្រប់គ្នាដែលមានសញ្ញាប័ត្រក្នុងដៃគ្រប់គ្នា ពេលណាភ្ញាក់រលឹក រួមដៃគ្នាថែរក្សារបរិស្ថានទីក្រុង? ចង់ដឹងច្បាស់សូមទស្សនាវីដេអូរបស់លោកពូខាងក្រោម៖