(សុខភាព)៖ មនុស្សយើងភាគច្រើន ប្រហែលជាមិនចូលចិត្តមឺមត្រាវទេ ដោយសារតែវាធ្វើឲ្យផោមច្រើន និងមានក្លិនមិនល្អ។ ប៉ុន្តែវាត្រូវបានគេចាត់ទុកថាជារុក្ខជាតិមួយប្រភេទដែលល្អចំពោះសុខភាពច្រើនយ៉ាង ដោយសារតែជីវជាតិដែលវាបានផ្តល់ឲ្យ។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ ៣ យ៉ាងដែលមើមត្រាវ អាចធ្វើបានចំពោះសុខភាព មនុស្សយើង៖
-សុខភាពពោះវៀន
មើមត្រាវជាប្រភពដ៏អស្ចារ្យមួយ នៃជាតិសរសៃ។ ប្រជាជនអាមេរិកភាគច្រើន គឺមិនទទួលបានជាតិសរសៃគ្រប់គ្រាន់ ពីរបបអាហារឡើយ ខណៈដែលតម្រូវការប្រចាំថ្ងៃ មនុស្សយើងជាមធ្យមប្រហែល១៥ក្រាម។ ស្រ្តីត្រូវការជាតិសរសៃ ២៥ក្រាមក្នុងមួយថ្ងៃ ខណៈដែលបុរស ៣៨ក្រាម។ ការបន្ថែមមើមត្រូវទទួលទាន មិនត្រឹមតែជួយបំបាត់ការទល់លាមកទេ តែវាក៏ជួយបន្ថយការប្រឈមនឹងជំងឺបេះដូង និងទម្ងន់មានសុខភាពល្អដែរ។
-បញ្ចុះកូឡេស្តេរ៉ុល
ជាតិសរសៃក្នុងមើមត្រាវ វាប្រភេទសរសៃមិនរលាយ ដែលត្រូវបានគេរកឃើញថា ជួយបន្ថយការប្រឈម នឹងជំងឺមហារីកពោះវៀនធំ ពង្រឹងដល់មុខងាររំលាយអាហារ និងមានទម្ងន់សុខភាពល្អ។ ជាតិសរសៃមិនរលាយ ជួយបញ្ចុះកូឡេស្តេរ៉ុល និងសម្ពាធឈាមដែរ។ កាលណាសម្ពាធឈាមចុះមកធម្មតា ហើយមិនលើសកូឡេស្តេរ៉ុល ក្នុងឈាមទៀត នោះអ្នកនឹងមិនងាយ មានជំងឺបេះដូងឡើយ។
-សម្រួលដល់សម្ពាធឈាម
ការសិក្សាខ្លះ បានបង្ហាញថា វាមានទំនាក់ទំនងមួយរវាងសម្ពាធឈាម និងរបបអាហារសម្បូរជាតិប៉ូតាស្យូម។ ការញ៉ាំជាតិប៉ូតាស្យូមកាន់តែច្រើន ត្រូវបានគេរកឃើញថា ជួយបន្ថយសម្ពាធឈាម ដែលលើសបាន។ អ្វីដែលសំខាន់នោះ និងការពិតនោះគឺថា កាលណាសម្ពាធឈាមកាន់តែខ្ពស់ អ្នកប្រឈមកាន់តែខ្លាំង នឹងជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាល។ ប៉ូតាស្យូមនឹងជួយបន្ធូរសរសៃឈាម ដែលអាចបន្ថយការប្រឹងខ្លាំង របស់បេះដូងបានដែរ៕