រុស្ស៊ី៖ ត្រឹមតែមួយខែសោះ! ការទម្លាក់គ្រាប់បែកមិនរើសមុខរបស់សហរដ្ឋអាមេរិក សម្លាប់ជនស៊ីវិលស៉ីរីច្រើនជាង១២០នាក់

(ម៉ូស្គូ)៖ ក្រសួងការពារជាតិរុស្ស៊ីបានអះអាងថា ជនស៊ីវិលច្រើនជាង១២០នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសមិនរើសមុខ របស់ក្រុមចំរុះអន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិក នៅឯភាគខាងកើតប្រទេសស៉ីរី គិតពេញមួយខែតុលានេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅថ្ងៃពុធ ទី៣១ ខែតុលា ឆ្នាំ២០១៨។

ក្រសួងការពារជាតិរុស្ស៊ី ធ្វើការកត់សម្គាលបែបនេះនៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃពុធនេះ។ សេចក្ដីថ្លែងការណ៍ ដដែលបានបញ្ជាក់ដូច្នេះថា៖ «ជនស៊ីវិលស្លូតត្រង់ស៉ីរីច្រើនជាង១២០នាក់ បានបាត់បង់ជីវិត ក្នុងរយៈពេលត្រឹមតែមួយខែតុលានេះ ដោយសារតែការវាយប្រហារតាមផ្លូវអាកាសពីសំណាក់ក្រុមចំរុះអន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិក នៅឯតំបន់ភាគខាងកើត ប្រទេសស៉ីរី»។

គួរបញ្ជាក់ថា បើតាមក្រសួងការពារជាតិរុស្ស៊ី អ្វីដែលគួរឱ្យបារម្ភជាងនេះទៅទៀតនោះគឺថាអាវុធដែលត្រូវបានប្រើប្រាស់នៅក្នុងការ វាយប្រហារតាមផ្លូវអាកាស គឺត្រូវបានហាមឃាត់ដោយអនុសញ្ញាអន្តរជាតិ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ