• ធ្លាប់តែឃើញមាននៅថៃ ពេលនេះខ្មែរមានដែរ… គ្រាន់តែបើកឃើញ ជាងឡានចង់ដាច់ផ្ងារ (មានវីដេអូ)

    ករណី​ពស់ថ្លាន់​ចូលទៅ​សម្ងំ​នៅក្នុង​គ្រឿង​ម៉ាស៊ីនរថយន្ត យើង​តែង​សង្កេតឃើញ​បានកើត​ឡើង​នៅស្រុកគេ ជាពិសេស​ប្រទេស​ថៃជា​រឿយៗ ប៉ុន្តែ ហេតុការណ៍​ដូចគ្នានេះ ថ្មីៗ​នេះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​យានដ្ឋាន​ជួសជុល​រថយន្ត​មួយកន្លែង នៅក្នុង​ប្រទេសខ្មែរ​យើង ។​

    យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Math Arifin បាន​បង្ហោះ​វីដេអូ ជាមួយ​ចំណងជើង​សរសេរថា​៖ «​លើកទីមួយ ឃើញ​ផ្ទាល់​ភ្នែក ជាង​ឡាន​: ភ្ញៀវ​យក​ឡាន​មក​ធ្វើ គ្រាន់តែ​បើក​មើល​ម៉ាស៊ីន ឃើញ​ឡើង​មួយ​សំណុំ​តែម្តង​» ។​

    ​ជាមួយគ្នានេះ​ផងដែរ អ្នកលេង​អ៊ិន​ធើរ​ណែ​ត​ជាច្រើន​បានដាក់​ចម្ងល់​ថា តើ​ពស់ថ្លាន់​នេះ​ចូល​តាម​ណា តើ​វា​មិន​ក្តៅ​ងាប់​ទៅហើយ​​ទេអ្ហេ បើ​ម៉ាស៊ីន​ឡាន​ក្តៅ​ម្ល៉ឹងៗ​នោះ ។ អ្នកខ្លះ​ទៀតថា នេះ​វា​នាំ​លាភ​ដល់​ម្ចាស់​ឡាន កុំ​សម្លាប់​វា​អី យក​វា​ទៅ​ព្រលែង​កន្លែង​មាន​សុ​វត្តិភាព​ផង​ទៅ​!! ។

    ​យ៉ាងណាមិញ បើតាម​ម្ចាស់​វីដេអូ​ខាងលើនេះ បាន​ខម​ឆ្លើយតប​អ្នក​សួរថា​៖ «​គេ​គម្រោង​យកទៅ​លែង​នៅ​វត្ត តែ​ប្រញាប់​ក៏​មក​មុន មិនបាន​ចាំមើល​ត​ទៀត​» ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ