• អត្ថប្រយោជន៍​មិនគួរអោយជឿរបស់ «ផ្លែ​កន្ទួត» ​ចំពោះ​សុខភាព​

    ​ផ្លែ​កន្ទួត​សម្បូរ​ទៅដោយ​វីតាមីន C, ប្រូតេអ៊ីន​, ជាតិ​សរសៃ និង​សារធាតុ​ខនិជ ។​

    – ​ប្រភព​វីតាមីន C៖ ផ្លែ​កន្ទួត​មាន​កម្រិត​វីតាមីន C ខ្ពស់​ជាង​ពពួក​ផ្លែក្រូច​ទៅទៀត​។ វា​មាន​កម្រិត​វីតាមីន C ខ្ពស់​ជាង​ផ្លែ​ច​ក្រូច​ដល់​ទៅ ៣០​ដង​។ ការស្រាវជ្រាវ​បាន​រកឃើញ​ថា​វីតាមីន C អាច​កាត់បន្ថយ​ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​ផ្តាសាយ​, ដើរតួរ​ជា​សារធាតុ​ធម្មជាតិ​ប្រឆាំងនឹង​អ៊ី​ស​ស្តា​មីន និង​ជំនួយ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​។ ដើម្បី​ទទួលបាន​វីតាមីន C ពេញលេញ​ពី​ផ្លែ​កន្ទួត អ្នក​ត្រូវ​ពិសារ​វា​ទាំង​ស្រស់​។​

    – ​អង់​ទី​អុក​ស៊ីដង់​៖ ​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​អង់​ទី​អុក​ស៊ីដង់​អាចការពារ​ពី​រ៉ាឌីកាល់​សេរី​ដែល​បង្ករ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ជា​ច្រើន​ដល់​សុខភាព រួម​មាន​ជំងឺ​មហារីក​ផងដែរ​។ ផ្លែ​កន្ទួត​គឺជា​ផ្លែឈើ​ដែល​សម្បូរ​ទៅ​ដោយ​សារធាតុ​អង់​ទី​អុក​ស៊ីដង់ ដូចជា quercetin (​ដែល​មាន​ក្នុង​ផ្លែ​ប៉ម​), អាស៊ី​ត gallic និង អាស៊ី​ត ellagic (​ដែល​មាន​ក្នុង​តែ​បៃតង​) និង corilagin​។​

    ​- ប្រឆាំង​នឹង​ជំងឺ​មហារីក​៖ ការសិក្សារ​ស្រាវជ្រាវ​មួយ​ដែល​បាន​សិក្សា​ដោយ​អ្នកស្រាវជ្រាវ​នៅ​ប្រទេស​ជប៉ុន​បាន​រកឃើញថា​ទឹក​របស់​ផ្លែ​កន្ទួត​អាច​បង្ករ​ការលូតលាស់​នៃ​កោសិកា​មហារីក​។ កោសិកា​ដែល​មាន​ប្រតិកម្ម​ល្អ​បំផុត​ជាមួយ​នឹង​ទឹក​កន្ទួត​គឺ​កោសិកា​របស់​ក្រពះ ស្បែក និង​ស្បូន​។​

    – ​ប្រឆាំង​នឹង​បញ្ហា​រលាក​៖ ​ផ្លែ​កន្ទួត​ត្រូវបាន​គេ​ដឹងថា​មាន​គុណសម្បត្តិ​ព្យាបាល​បញ្ហា​រលាក ដូចជា បញ្ហា​រលាក​ច្រមុះ និង​ភ្នែក ហើយ​វា​ក៏​ត្រូវបាន​គេ​រកឃើញ​ថា​អាច​កាត់បន្ថយ​បញ្ហា​រលាក​ដែល​បង្ករ​ឡើង​ដោយ​បញ្ហា​សន្លាក់​ផងដែរ​។​

    – ​គុណសម្បត្តិ​ផ្សេងៗ​របស់​ផ្លែ​កន្ទួត​៖ ​មិន​ថា​អ្នក​ញ៉ាំ​វា​ទាំង​ស្រស់​ឬ​ក្រៀម ឬ​លាយ​ជាមួយនឹង​ថ្នាំ​រុក្ខជាតិ​ផ្សេងទៀត ឬ​ប្រើ​ជា​គ្រឿង​បន្ថែម​រសជាតិ​នោះ​ទេ ផ្លែ​កន្ទួត​គឺជា​ផ្លែឈើ​មួយ​ដែល​មាន​គុណសម្បត្តិ​ជា​ច្រើន​ចំពោះ​សុខភាព​។ ការស្រាវជ្រាវ​បាន​បង្ហាញថា វា​អាច​ជួយ​បង្ការ​រ៉ាឌីកាល់​សេរី​, ប្រឆាំង​ជំងឺ​មហារីក និង​កាត់បន្ថយ​ការ​រលាក​ដែល​បង្ករ​មក​ពី​ជំងឺ​ផ្សេងៗ​។ វា​ថែមទាំង​ជួយ​គ្រប់គ្រង​ការបញ្ចេញចោល និង​ជួយ​ព្យាបាល​បញ្ហា​ទល់លាមក ព្រោះ​វា​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ និង​ជួយ​បង្ការ​ជំងឺកាតារ៉ាក់​ចំពោះ​អ្នក​ដែល​មាន​ជំងឺ​ទឹកនោម​ផ្អែម​ដោយ​ការរារាំង aldose reductase ដែល​ជា​សមាសធាតុ​បង្ករ​ឲ្យមាន​ជំងឺកាតារ៉ាក់​។ ផ្លែ​កន្ទួត​ក៏​អាច​ជួយ​កាត់បន្ថយ​បញ្ហា​ស្ត្រេ​ស​ផងដែរ​។ វា​ក៏​ត្រូវបាន​គេ​រកឃើញ​ថា​ដើរតួ​ជា​ថ្នាំ​ងងុយគេង ដែល​ជួយ​ដល់​ការ​គេង​, ការ​សម្រាក​របស់​សាច់ដុំ និង​មាន​ប្រសិទ្ធភាព​ធ្វើឲ្យ​អារម្មណ៍​ស្ងប់​៕​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ