ជាទូទៅ ជីនាងវង គឺជាប្រភពនៃការធ្វើឲ្យម្ហូបអាហារមានរសជាតិ និងក្លិនកាន់តែពិសេស។ ប៉ុន្តែ វាក៏មានអត្ថប្រយោជន៍ដ៏មិននឹកស្មានដល់ចំពោះសុខភាពស្បែក និងសក់ផងដែរ ហើយមិនត្រឹមតែប៉ុណ្ណោះវាក៏ជួយប្រឆាំងនឹងជំងឺឈឺបំពង់ក គ្រុនក្តៅ ផ្តាសាយ ក្អក ជំងឺធាត់ជ្រុល និងជំងឺមហារីកជាដើម។
១. ជីនាងវងជួយព្យាបាលបញ្ហាស្បែកមុខ និងការកើតមុន
ជីនាងវង មានអត្ថប្រយោជន៍យ៉ាងពិសេសក្នុងការជួយប្រឆាំងនឹងបញ្ហាកើតមុនផ្សេងៗ។ លោកអ្នកគ្រាន់តែយកជីនាងវងប៉ុន្មានសន្លឹក លាយជាមួយនឹងទឹកផ្អាកូលាបប៉ុន្មានដំណក់ (ទឹកធម្មតាក៏បាន)។ បន្ទាប់មកយកទៅលាបត្រង់កន្លែងមានបញ្ហា នោះវាជាជួយព្យាបាលបញ្ហាកើតមុនយ៉ាងឆាប់រហ័ស។
២. ជីនាងវងជួយថែរក្សាស្បែក
ការមានស្បែកជ្រីញជ្រួញ នឹងធ្វើឲ្យអ្នកហាក់ដូចជាមនុស្សចាស់ ប៉ុន្តែ កុំបារម្ភ លោកអ្នកគ្រាន់តែយកស្លឹកជីនាងវង កិន ឬបុកលាយជាមួយនឹងទឹក ហើយយកទៅលាបត្រង់ថ្ពាល់ ក និងកន្លែងផ្សេងទៀត ជាការស្រេច។ ដើម្បីទទួលប្រសិទ្ធិភាពត្រូវប្រើប្រាស់សំឡីដើម្បីលាបលើស្បែក មុននឹងចូលដេក។
៣. ជួយការពារស្បែកកុំឲ្យជ្រួញ
ការយកជីនាងវងទៅលាយជាមួយនឹងប្រេងដូង ដើម្បីលាបលើស្បែក នឹងជួយបន្តឹងស្បែក និងការពារកុំឲ្យស្បែកឆាប់ជ្រួយ ពិសេសត្រង់រង្វង់ភ្នែក និងកន្លែងផ្សេងទៀតលើផ្ទៃមុខ។
៤. ស្លឹកជីនាងវងស្រស់ជួយកម្ចាត់មុនក្បាលខ្មៅ
ចង់ដោះស្រាយបញ្ហាជាមួយនឹងមុនក្បាលខ្មៅមែនទេ? កុំបារម្ភ គ្រាន់តែយកស្លឹកជីនាងវងស្រស់ ដុសចុះឡើងត្រង់ច្រមុះ ហើយបន្ទាប់មក យកស្លឹកជីទៅគ្រប់លើច្រមុះរយៈពេល៥ ទៅ១០ នាទី មុននឹងលាងទឹកចេញ ជាការស្រេច។
៥. ជីនាងវងជួយព្យាបាលរោគស្រែង
ជីនាងវង មានអត្ថប្រយោជន៍យ៉ាងពិសេសក្នុងការជួយកម្ចាត់ស្រែក ដោយអ្នកគ្រាន់តែយកជីនាងវង លាយជាមួយនឹងទឹកក្រូចឆ្មា រួចយកទៅលាប់ត្រង់កន្លែងមានបញ្ហាជាការស្រេច។
៦. ជីនាងវងជួយដោះស្រាយបញ្ហាពេលមានសត្វល្អិតខាំ
ក្រៅពីធ្វើឲ្យអ្នកមានអារម្មណ៍រមាស សត្វល្អិតខាំក៏បង្កបញ្ហាដល់ស្បែក ផងដែរ។ ប៉ុន្តែ កុំបារម្ភ លោកអ្នកគ្រាន់តែយកស្លឹកជីនាងវង រួចឈ្លីវាជាមួយនឹងដៃរបស់អ្នក មុននឹងយកទៅលាបត្រង់កន្លែងមានបញ្ហា។ អ្នកអាចដុសចុះឡើងដើម្បីធ្វើឲ្យជីចេញជាតិទឹករបស់វា។
៧.ជីនាងវងជួយកម្ចាត់អង្គែរ
លោកអ្នកគ្រាន់តែយកជីនាងវង លាយជាមួយនឹងប្រេងដូង ហើយយកវាទៅម៉ាស្សាត្រង់លលាងក្បាល និងកក់សក់នឹងសាប៊ូចេញ ក្រោយម៉ាស្សារយៈពេលប៉ុន្មាននាទី នោះអ្នកនឹងដោះស្រាយជាមួយនឹងបញ្ហាអង្គែរបាន៕
ដោយ៖ Baykdang