• អត្ថប្រយោជន៍ល្អៗរបស់ «សាគូ»

    សាគូ ជាគ្រឿងទេសសម្រាប់ធ្វើម្ហូប ជាពិសេសធ្វើបង្អែមតែម្តង។ តើអ្នកមានធ្លាប់ចាប់អារម្មន៍ថាតើការញ៉ាំសាគូអាចជួយដល់សុខភាពអ្វីខ្លះ ដែរឬទេ?

    សាគូដែលគេយកទៅដាំជាបបរ មានប្រសិទ្ធភាពមិនចាញ់ភេសជ្ជៈកាបូអ៊ីដ្រាតទេ ពោលគឺ ផ្តល់ថាមពលដល់រាងកាយ ដោយគ្មានជាតិគីមី និងជាតិផ្អែមសិប្បនិម្មិត បណ្តាលឱ្យប៉ះពាល់ដល់សុខភាពឡើយ។ ការញ៉ាំសាគូ ជួយបន្ថយសីតុណ្ហភាពរាងកាយបាន ហេតុនេះហើយទើបប្រជាជនឥណ្ឌា ប្រើសាគូជាឱសថបូរាណ ដូចជា ដាំលាយជាមួយបាយ ដើម្បីបំបាត់អាការក្តៅខ្លួន។

    ទោះជាសាគូ មិនមានវីតាមីន និងសារធាតុរ៉ែច្រើនមុខក៏ពិតមែន ប៉ុន្តែសាគូសម្បូរកាបូអ៊ីដ្រាតច្រើនគួរឱ្យកត់សម្គាល់ មានជាតិខ្លាញ់ទាប និងគ្មានប្រូតេអ៊ីនធ្វើឱ្យធាត់ទេ បែបនេះ ទើបគេចូលចិត្តប្រើសាគូលាយជាមួយអាហារសម្បូរវីតាមីន ដូចជា ទឹកដោះគោ ឬផ្លែឈើ និងបន្លែជាដើម។ ជាទូទៅ ដើម្បីប្រើសាគូមកធ្វើម្ហូប ឬបង្អែម យើងគួដាក់ត្រាំទឹកឱ្យយូរបន្តិច រហូតវាឡើងពណ៌ថ្លាៗ ក្រៅពីនេះ យើងក៏អាចប្រើម្សៅសាគូសម្រាប់លាយធ្វើទឹកជ្រលក់ខាប់ៗ បានដែរ។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ