• ល្ហុងខ្ចី ជួយប្រឆាំងមេរោគមហារីក និងផ្តល់អត្ថប្រយោជន៍ ចំពោះសុខភាព ដ៏មិននឹកស្មាន

    ក្រៅពីមានរស់ជាតិឆ្ងាញ់ និងជាបន្លែដ៏មានប្រជាប្រិយក្នុងការធ្វើម្ហូបជាច្រើនមុខ ផ្លែល្ហុងខ្ចី ក៏ផ្តល់អត្ថប្រយោជន៍យ៉ាងពិសេសដ៏សុខភាពផងដែរ ពិសេសជាជួយប្រយុទ្ធនឹងមេរោគជាច្រើនប្រភេទ ក្នុងនោះរាប់បញ្ចូលទាំងកោសិកាមហារីកផងដែរ។ នេះបើយោងទៅតាមគេហទំព័រសុខភាព Health Digest។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ចំពោះសុខភាពដែលផ្លែល្ហុងខៀវផ្តល់ឲ្យ៖

    ១. សារធាតុក្នុងផ្លែល្ហុងខៀវ ជួយកាត់បន្ថយបញ្ហាហើមរលាក ដែលបណ្តាលឲ្យពុកឆ្អឹង ឈឺសន្លាក់ កើតជំងឺហឺត និងមានជំងឺសន្លាក់ជាដើម។

    ២. អំឡុងពេលពោះវៀនធ្វើចលនា សារធាតុពុលដែលបង្កឲ្យមានជំងឺមហារីកនឹងត្រូវកម្ចាត់ចោលដោយសារតែសារធាតុសរសៃរបស់ផ្លែល្ហុងខៀវ។

    ៣. ល្ហុងខៀវ នឹងជួយសម្រួលដល់រោគទល់លាមក ការដាច់សរសៃឈាមក្នុងពោះវៀន និងជួយព្យាបាលជំងឺរាគរូសជាញឹកញាប់។ មិនត្រឹមតែប៉ុណ្ណោះ ផ្លែល្ហុងខៀវ ក៏ជួយដល់ប្រព័ន្ធរំលាយអហារផងដែរ។

    ៤. ការយកសារធាតុទឹកដែលចំរាញ់ពីផ្លែល្ហុងលាយជាមួយនឹងទឹកឃ្មុំ នឹងជួយប្រយុទ្ធប្រឆាំងនឹងការបង្ករោគផ្សេងៗ ជាពិសេសជំងឺដែលបង្កឡើយដោយបាក់តី។

    ៥. ករណីរាំងរដូវ ឬរដូវមិនទៀងទាត់ ដោយសារតែជំងឺផ្តាសាយ និងរបួស សារធាតុទឹកដែលចេញពីល្ហុងនឹងជួយកន្ត្រាក់ស្បូន ដែលនាំឲ្យអ្នកមានរដូវទៀងទាត់។

    ៦. ផ្លែល្ហុងខៀវ នឹងជួយព្យាបាលជំងឺដែលបង្កមកពីបញ្ហាហើមរលាក ដូចជារោគសន្លាក់ ជាដើម។

    ៧. ផ្លែល្ហុងខៀវ ក៏ជួយព្យាបាលជំងឺដ៏គ្រោះថ្នាក់ដូចជាខ្លាញ់ក្នុងសរសៃឈាម ដែលណ្តាលឲ្យកើតជំងឺបេះដូង ឬដាច់សរសៃឈាមក្នុងខួរក្បាល និងជួយកម្ចាត់សារធាតុកូឡេស្តឺរ៉ល មិនល្អផងដែរ។ ផ្លែល្ហុងខៀវ មានសារធាតុដ៏ពិសេសក្នុងការប្រឆាំងនឹងសារធាតុពុល និងប្រឆាំងនឹងសារធាតុកូឡេស្តឺរ៉លមិនល្អ។

    ៨. សារធាតុដ៏អស្ចារ្យក្នុងផ្លែល្ហុងខៀវ នឹងជួយប្រឆាំងនឹងសារធាតុកូឡេស្តឺរ៉លមិនល្អ ដែលនាំឲ្យកើតជំងឺដាច់សរសៃឈមក្នុងខួរក្បាល។ មិនត្រឹមតែប៉ុណ្ណោះវាក៏ជួយផ្តល់វីតាមីន A ដែលល្អសម្រាប់ភ្នែក និងជាអ្នកជក់បារី ផងដែរ៕

    ប្រែម្រួលដោយ៖ បាយក្តាំង
    ប្រភព៖ facebook

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ