អត្រាអ្នកងូតទឹកក្តៅមានច្រើនជាងអ្នកងូតទឹកត្រជាក់ ជាពិសេសក្នុងខែរងា។ ប៉ុន្តែការងូតទឹកក្តៅពិតជាមានផលប៉ះពាល់ច្រើនមែនទែន។ មិនត្រឹមតែប៉ុណ្ណោះ អ្នកនឹងចំណាយច្រើនលើការដាំទឹក ឬប្រើម៉ាស៊ីនទឹកក្តៅ ហើយស្បែកមិនល្អថែមទៀតផង។ ហេតុនេះហើយគួរតែចាប់ផ្តើមកាត់បន្ថយការងូតទឹកក្តៅមកងូតទឹកត្រជាក់វិញប្រសើរជាង៖
១. ជំនួយដល់ប្រព័ន្ធភាពស៊ាំ
ការស្រាវជ្រាវបានឱ្យឃើញថា ការកើនឡើងនៃ (Glutathione) និងអាមីណូអាស៊ីត(Amino Acid)ជួយដល់ប្រព័ន្ធភាពស៊ាំបានយ៉ាងល្អ និងជួយប្រឆាំងជាតិពុលនៅក្នុងខ្លួន។
២. ជំនួយដល់ស្បែក
គ្រប់គ្នាសុទ្ធតែបានដឹងហើយថាការងូតទឹកក្តៅធ្វើឱ្យស្បែកស្ងួតហើយប៉ះពាល់ខ្លាំង។ ហេតុនេះហើយជំនួសឱ្យការងូតទឹកក្តៅអ្នកគួរតែងូតទឹកត្រជាក់ធម្មតា។ ការដែលងូតទឹកត្រជាក់អាចជួយកាត់បន្ថយការរលាកនៃស្បែក និងជួយមិនឱ្យសក់ជ្រុះ។
៣. ជួយសាច់ដុំដំណើរការល្អ
បន្ទាប់ពីការហាត់ប្រាណនិងលេងកីឡារួច អ្នកគួរតែត្រាំទឹកត្រជាក់ ឬងូតត្រជាក់។ ការធ្វើបែបនេះជួយកាត់បន្ថយភាពឈឺចាប់នៅតាមសាច់ដុំ ធ្វើឱ្យសាច់ដុំដំណើរការបានល្អ។
៤. ធ្វើឱ្យអារម្មណ៍ធូរស្រាល
មិនត្រឹមតែជួយដល់ស្បែកទេ ការងូតទឹកក្តៅថែមទាំងកាត់បន្ថយអារម្មណ៍ស្រ្តេសបានយ៉ាងឆាប់រហ័ស។ ប្រសិនបើអ្នកមានអារម្មណ៍តប់ប្រមល់ពេលមកពីធ្វើការ អ្នកគួរតែងូតទឹកត្រជាក់។
៥. បំបាត់រោគប្រកាំង និងក្តៅខ្លួន
នៅពេលដែលអ្នកឈឺក្បាលអ្នកគួរតែសាកងូតទឹកត្រជាក់។ អ្នកនឹងមានអារម្មណ៍ធូរស្រាលនិងស្រស់ស្រាយដូចបានលេបថ្នាំអីចឹង ចំណែកកម្តៅក្នុងខ្លួនក៏ថយចុះ៕
ប្រភព៖ Kanha.sabay