• តោះ! ស្តាប់ចម្រៀង​​ថ្មី​​របស់ សុខ ពិសី និង​លោក បូទី ក្នុង​ឱកាស​ភ្ជុំបិណ្ឌ ដែលមាន​ចំណង​ជើង​ថា «ភ្នែក​ខូច​ពី​ម្ចាស់»

    (ភ្នំពេញ)៖ ទស្សនិកជន ដែលពេញនិយមតាមដានវិស័យចម្រៀងខ្មែរ មានការជក់ចិត្តដិតអារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងបទចម្រៀងថ្មី របស់កំពូលតារាចម្រៀង សំនៀងផ្អែម សុខ ពិសី ច្រៀងឆ្លើយឆ្លងជាមួយលោក បូទី ក្រោមចំណងជើងថា «ភ្នែកខូចពីម្ចាស់»។ បទថ្មីជាចំណងដៃរបស់ផលិតកម្មសាន់ដែនេះ ត្រូវបានគេដឹងថា សម្រាប់ទស្សនិកជនរាំលេងកំសាន្ត សប្បាយរីករាយជួបជុំគ្រួសារ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីខ្មែរនេះ។ មិនត្រឹមតែការបង្ហើរសំនៀងដ៏ពីរោះរណ្តំ ត្រូវចិត្តយុវវ័យគ្រប់ស្រទាប់នោះទេ ស្រីស្រស់បង្កប់ដោយមន្តស្នេហ៍រយពាន់ កញ្ញា សុខ ពិសី ថែមទាំងបង្ហាញនូវកាយវិកាយ ក្រមិចក្រមើមគួរឲ្យខ្នក់ខ្នាញ់ នៅក្នុងវីដេអូចម្រៀងមួយនេះ។

    បើតាមការកត់សម្គាល់ ចំពោះបទចម្រៀងថ្មីរបស់តារាស្រីជួរមុខ និងជាគ្រាប់ពេជ្រក្នុងផលិតកម្មសាន់ដេ គឺកញ្ញា សុខ ពិសី ដែលបកស្រាយជាមួយ លោកបូទី នៅពេលនេះ គឺទទួលបានការគាំទ្រយ៉ាងច្រើន ពីសំណាក់ទស្សនិកជន ព្រោះជានិច្ចកាល គេតែងតែសង្កេតឃើញថា មិនមែនមានតែចម្រៀងថ្មីៗជាច្រើនទេ ដែលមានទស្សនិកជនគាំទ្រ ពោលគឺរាល់ស្នាដៃរបស់នាង សុទ្ធសឹងតែមានអ្នកចូលទស្សនាច្រើនលើសលប់តែម្តង មិនថាក្នុងបណ្តាញសង្គមហ្វេសប៊ុក ឬ YouTube នោះទេ។

    ងាកមករកស្នាដៃថ្មី មានចំណងជើងថា «ភ្នែកខូចពីម្ចាស់» ដែលជាប្រភេទចង្វាក់រាំវង់នេះវិញ គឺហាក់មានភាពទាក់ទាញខ្លាំង ព្រោះការសម្តែងរបស់ គ្រាប់ពេជ្រប្រចាំសាន់ដេ កញ្ញា សុខ ពីសី ជាមួយនឹង លោក បូទី មានភាពរស់រវើក មើលហើយចង់មើលម្តងទៀត។ ការសម្តែងដ៏ទាក់ទាញនេះ គឺលាយឡំជាមួយនឹងសំនៀង យ៉ាងក្រអូនក្រអៅពីតារាច្រៀងទាំងពីរដួង រឹតតែពិសេស គឺធ្វើឲ្យទស្សនិកជនលង់នឹងសម្រស់របស់សុខ ពិសី តែម្តង តាមរយៈកាយវិកាក្នុងចម្រៀង។ ជានិច្ចកាលគេតែងតែឃើញនាង ស្លៀកសម្លៀកបំពាក់សម័យ តែពេលនេះប្តូររសជាតិថ្មី គឺស្លៀកពាក់បែបប្រពៃណី យ៉ាងសមសួនជាសុភាពនារីខ្មែរ លាយឡំនឹងទឹកមុខញញឹមប្រិមប្រិយរបស់ សុខ ពីសី ផងនោះ គឺរិតតែធ្វើឲ្យអ្នកទស្សនា ចាប់អារម្មណ៍ទ្វេដង។

    តោះ! កុំឲ្យខាតពេលយូរ ចង់ដឹងថា បទ «ភ្នែកខូចពីម្ចាស់» ពីរោះយ៉ាងណានោះ សូមទស្សនាចម្រៀង ខាងក្រោមដូចតទៅ៖

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ