(សុខភាព)៖ និយាយដល់ពងគ្រួច វាគឺជាស៊ុតមួយប្រភេទ ដែលមានទំហំតូច ហើយក៏ច្រើនតែត្រូវបានប្រជាជនខ្មែរយើង ប្រកបមុខរបរ យកវាទៅស្ងោរ ហើយលក់នៅតាមទីផ្សារផងដែរ។ ថ្វីត្បិតតែ វាជាស៊ុតដែលមានលក្ខណៈ ដូចស៊ុតមាន់ ឬទាមែនក៏ដោយ តែទំហំដ៏តូចរបស់វា គឺមានភាពទាក់ទាញខ្លាំងណាស់ ជាពិសេសរូបរាងសំបក របស់វាតែម្តង។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍មួយចំនួន របស់ពងគ្រួច៖
• ល្អសម្រាប់ធ្វើជាស៊ុបព្យាបាលជំងឺផ្តាសាយ៖ ស៊ុតមួយគ្រាប់ៗមានប្រូតេអ៊ីនរហូតដល់ ២ក្រាម ដែលច្រើនជាងស៊ុតមាន់ទៅទៀត។ ក្រៅពីនេះ វាមានវីតាមីន A, B6 និង B12 ខ្ពស់ ព្រមទាំងជាតិដែក ២០ភាគរយដែរ។ ចំពោះវីតាមីន B1 វិញមានរហូតដល់ ១៤០ភាគរយឯណោះ ដូច្នេះវាស័ក្តិសមបំផុត សម្រាប់អាហារអ្នកជំងឺផ្តាសាយ។
• ល្អចំពោះអាការៈកង្វះគ្រាប់ឈាម និងមិនស្រួលខ្លួនដោយសារការមករដូវ៖ ដោយសារតែពងគ្រួចមានជាតិរ៉ែ និងអេឡិចត្រូលីត្រល្អៗ ព្រមទាំងជាតិដែកផងដែរនោះ ដូច្នេះវាអាចជួយលុបបំបាត់ អាការៈក្អួតចង្អោ និងអស់កម្លាំងបាន។ អាហារសម្បូរជាតិដែក តែងតែល្អសម្រាប់ស្ត្រីដែលកំពុងតែមករដូវ។
• មានកូឡេស្តេរ៉ុលល្អៗខ្ពស់៖ ពងគ្រួចស្រដៀងគ្នានឹងអាហារមានជាតិស្ករសូន្យដែរ ព្រោះវាអាចទប់ស្កាត់ការសំយោគជាតិស្ករ និងខ្លាញ់បានយ៉ាងល្អ។ ក្រៅពីនេះ អ្វីដែលល្អ គឺវាមានកូឡេស្តេរ៉ុលល្អច្រើន ដែលអំណោយផលដល់សុខភាពសរសៃឈាម។
• ពង្រឹងដល់ភាពភ្លឺច្បាស់ របស់ភ្នែក និងខួរក្បាល៖ ពងគ្រួចជួយពង្រឹងដល់ស្មារតីមនុស្ស និងល្អជាងអាហារសម្រនផ្សេងៗ ដូចជា ដំឡូងចៀន ឬរបស់ដែលផ្អែមទៅទៀត។ ពងគ្រួចមានវីតាមីន D ដ៏ល្អមួយសម្រាប់ជួយឲ្យឆ្អឹង មានសុខភាពល្អ និងជួយដល់ការបឺតស្រួបជាតិកាលស្យូម ពីចំណីអាហារ។ ចំពោះវីតាមីន A ក្នុងពងគ្រួចវិញ នឹងជួយឲ្យភ្នែកមានសុខភាពល្អ និងបង្ការបញ្ហានានា លើភ្នែកនៅថ្ងៃក្រោយបានទៀត។
• បង្កើនចំនួនប្រូតេអ៊ីន៖ យើងគ្រប់គ្នាប្រាកដជាដឹងថា ហើយប្រូតេអ៊ីនធ្វើការអ្វីខ្លះក្នុងរាងកាយ។ វាជួយជួសជុលសាច់ដុំ និងសម្របសម្រួលដល់សាច់ដុំ ពង្រឹងដល់ក្រចក និងសក់កាន់តែមានសុខភាពល្អ។ ពងគ្រួចជាអាហារសម្រន់ដ៏អស្ចារ្យមួយ សម្រាប់អ្នករលាកក្រពះ ឬដំបៅក្រពះ ព្រមទាំងជួយច្រោះជាតិពុលក្នុងតម្រងនោម ថ្លើម និងប្លោកនោម។ អ្វីដែលល្អនោះ គឺបង្កើនសមត្ថភាពផ្លូវភេទទៀត។
• មានសារធាតុ Ovomucoid៖ សារធាតុមួយនេះជាប្រូតេអ៊ីនដ៏កម្រ និងតែមួយគត់ដែលមិនមានក្នុងស៊ុតមាន់ឡើយ។ មានមានសមត្ថភាពប្រឆាំងនឹងអាឡែហ្ស៊ី។ ក្រៅពីនេះ អ្នកដែលអាលែកស៊ី និងស៊ុតមាន់ អាចញ៉ាំពងគ្រួចបាន៕