• អាជីវកម្ម​ខាង «បច្ចេកវិទ្យា​ខ្នាត​តូច និង​មធ្យម» នឹងទទួល​ឱកាស​លើកពន្ធ​ចំណូលដល់ ៥ ឆ្នាំ

    ក្រុមហ៊ុន​ស្រាវជ្រាវ​ និង​អភិវឌ្ឍ​បច្ចេកវិទ្យា​ព័ត៌មាន រួម​ទាំង​ផ្គត់ផ្គង់​សេវា​គ្រប់គ្រង​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​ជា​លក្ខណៈ​ខ្នាត​តូច​ និង​មធ្យម នឹង​ត្រូវ​រដ្ឋាភិបាល​កម្ពុជា លើក​លែង​ពន្ធ​ប្រាក់​ចំណូល រយៈពេល​ពី ៣ ទៅ ៥​ឆ្នាំ។

    អនុក្រឹត្យ​ថ្មី​លេខ ១២៤ អនក្រ.បក ចេញ​ដោយ​រដ្ឋាភិបាល បាន​ឱ្យ​​ថា ការលើកលែង​ពន្ធ​នេះ ធ្វើ​ឡើង​ក្នុង​គោល​បំណង​​ ជួយ​លើក​​កម្ពស់​ការ​អភិវឌ្ឍ​សហគ្រាស​ធុន​តូច​ និង​មធ្យម ដើម្បី​បង្កើត​ការងារ និង​បង្កើន​សមត្ថភាព​ផលិតកម្ម​ក្នុង​ស្រុក​ ភ្ជាប់​ជា​មួយ​នឹង​លក្ខខណ្ឌ​សម្រាប់​ផ្តល់​ការ​លើកទឹកចិត្ត​ផ្នែក​ពន្ធដារ ​ទៅ​លើ​វិស័យ​អាទិភាព​មួយ​ចំនួន។ អនុក្រឹត្យ​នេះ​ ត្រូវ​បាន​ប្រមុខ​រាជរដ្ឋាភិបាល​ចុះ​ហត្ថលេខា​នៅ​ថ្ងៃ​ទី២ ខែ​តុលា​ ប៉ុន្មាន​ថ្ងៃ​មុន​នេះ។

    – សហគ្រាស​ធុន​តូច ​​សំដៅ​លើ​សហគ្រាស​ដែល​មាន​ផលរបរ​​ប្រចាំ​ឆ្នាំ​ចាប់​ពី ២៥០ លាន​រៀល​ដល់ ៧០០ លាន​រៀល ឬ សហគ្រាស​ដទៃ​ទៀត​ដែល​ជា​កម្មវត្ថុ​នៃ​ការ​​ចុះ​បញ្ជី​ពន្ធដារ​ជា​អ្នក​ជាប់​ពន្ធ​តូច ស្រប​តាម​ច្បាប់ និង​បទបញ្ញត្តិ​ស្ដីពី​ពន្ធដារ ឬ​មាន​និយោជិត​ចាប់​ពី ១០ ទៅ ៥០ នាក់។

    – សហគ្រាស​ធុន​មធ្យម សំដៅ​លើ​សហគ្រាស​ដែល​មាន​ផលរបរ​​ប្រចាំ​ឆ្នាំ​ចាប់​ពី ៧០០ លាន​រៀល​ដល់ ៤ ០០០ លាន​រៀល​ ឬ សហគ្រាស​ដទៃ​ទៀត​ដែល​ជា​កម្មវត្ថុ​នៃ​ការ​​ចុះ​បញ្ជី​ពន្ធដារ​ជា​អ្នក​ជាប់​ពន្ធ​​មធ្យម​ ស្រប​តាម​ច្បាប់ និង​បទបញ្ញត្តិ​ស្ដីពី​ពន្ធដារ ឬ​មាន​និយោជិត​ចាប់​ពី ៥១ នាក់​ដល់​ ១០០ នាក់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ