• កូន​ប្រុស​នាយ សង់ ស៊ីស សម្រច​ចិត្ត ប្រកាស​លក់ផ្ទះ​ពីរកន្លែង​​ជាបន្ទាន់​ យក​លុយ​ព្យាបាល​ជំងឺ

    (ភ្នំពេញ)៖ បើគេនៅចាំមិនភ្លេច កាលពីមួយរយៈមុន នាយ សង់ ស៊ីស ដែលជាឪពុករបស់នាង សង់ សេត បានធ្លាក់ខ្លួនឈឺ និងត្រូវព្យាបាល ទិញថ្នាំជាប្រចាំផងដែរ។ ប្រហែលជំងឺរបស់ឪពុក មិនទាន់ជាសះស្បើយ និងខ្វះខាតថវិកាខ្លាំង ទោះថ្មីៗនេះ នាយ សង់ សេត សម្រេចចិត្តប្រកាសលក់ផ្ទះ ដល់ទៅពីរកន្លែងជាបន្ទាន់ ដើម្បីដោះទ័ល។

    ការលើកឡើងបែបនេះ ធ្វើឡើងបន្ទាប់ពីគេឃើញមាន គណនីហ្វេសប៊ុករបស់ នាយ សង់ សេត បានបង្ហោះរូបផ្ទះ ដោយភ្ជាប់ជាមួយសារមានខ្លឹមសារយ៉ាងដូច្នេះថា «យើងខ្ញុំត្រូវការលក់ផ្ទះ ពីរកន្លែងជាចាំបាច់ ទី១នៅភូម់ក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ តំលៃ ៣៥ម៉ឺនដុល្លាអាចចរចាបាន។ ទី២នៅភូមិសុព័រណ៍ សង្កាត់គោករការ ខណ្ឌ័ព្រែកព្នៅ រាជធានីភ្នំពេញ ២៥ ម៉ឺនចរចា។ (077811968, 015436007)»។

    ទន្ទឹមគ្នាជាមួយនឹងការ ប្រកាសលក់ផ្ទះនេះផងដែរ ត្រូវបានមហាជនជាច្រើន សម្តែងនូវការភ្ញាក់ផ្អើល និងនឹកឃើញដល់ស្ថានភាពជំងឺ របស់តារាកំប្លែងជើងចាស់ នាយ សង់ ស៊ីស ថាបច្ចុប្បន្នយ៉ាងណាហើយ ខណៈជារឿយៗតែងតែឃើញកូនប្រុសស្រីរបស់លោក សម្តែងនូវទុកកង្វល់ក្នុងបណ្តាញសង្គមរហូត។

    យ៉ាងណាមិញ កាលពីថ្មីៗនេះ គេធ្លាប់ឃើញនាយ សង់ សេត បង្ហាញក្តីបារម្ភចំពោះឪពុក និងមានបំណងយកឪពុកទៅព្យាបាល តែខ្វះថវិកា ដោយលោកបាននិយាយថា «បើមានប៉ុណ្ណឹងមែន យកពុកនិងប្អូនចូលពេទ្យថៃហើយ»។ ការលើកឡើងបែបនេះ អាចនិយាយបានថា គ្រួសាររបស់នាយ សង់ សេត កំពុងខ្វះខាតលុយខ្លាំង និងត្រូវការលុយ បន្ទាប់ដើម្បីព្យាបាលជំងឺឪពុក៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ