(សុខភាព)៖ យើងនឹងបង្ហាញអ្នកពីអាហារដែលអ្នកជំងឺមហារីកក្រពះក្នុងដំណាក់កាលចុងក្រោយគួរតែពិសារ ទើបមិនសូវប៉ះពាល់ដល់សុខភាព។
១. នៅក្នុងដំណាក់កាលចុងក្រោយ នៃជំងឺមហារីកក្រពះ រាងកាយរបស់អ្នកជំងឺ នឹងចាប់ផ្តើមខ្សោយទៅៗ ដោយពិបាកក្នុងការញ៉ាំអាហារណាស់។ ដូចនេះ អ្នកគួរតែឲ្យអ្នកជំងឺពិសារអាហារ ដែលមានផ្ទុកប្រូតេអ៊ីនច្រើន ព្រោះអាចជួយទ្រទ្រង់រាងកាយ របស់អ្នកជំងឺបាន។
២. ទំពាំងបាយជូរ ជាផ្លែឈើដែលមានសារធាតុ ជួយទប់មិនឲ្យកោសិកាមហារីក កាន់តែរាលដាល និងរីកធំជាងមុន។ ជាពិសេស ទំពាំងបាយជូរនេះ ក៏អាចជួយប៉ូវឈាមផងដែរ ថែមទាំងជួយបំបាត់អាការៈស្រែកទឹក និងជួយប៉ូវក្រពះទៀតផង។ ដូចនេះ អ្នកអាចឲ្យអ្នកជំងឺមហារីកក្រពះពិសារបាន។
៣. ផ្លែស្ត្រប៊ឺរី មានផ្ទុកសារធាតុដែលអាច ប្រឆាំងនឹងកោសិកាមហារីក ថែមទាំងអាចជួយអ្នកមិនឲ្យ ប្រឈមមុខនឹងមហារីកទៀតផង។ ដូចនេះ ចំពោះអ្នកជំងឺមហារីកក្រពះក្តី និងគ្មានជំងឺនេះក្តី សុទ្ធតែអាចបរិភោគបានទាំងអស់ ព្រោះវាល្អចំពោះសុខភាពអ្នកណាស់។
៤. អ្នកជំងឺមហារីកក្រពះ នឹងអាចរាងពិបាកបត់ជើងធំ នៅដំណាក់កាលចុងក្រោយ។ ដូចនេះ អ្នកអាចឲ្យអ្នកជំងឺពិសារផ្លែចេកបាន ព្រោះវាអាចជួយសម្រួល ដល់ការបត់ជើងធំរបស់អ្នក មិនសូវពិបាកបត់ជើងធំឡើយ៕