Neymar ធ្វើ​បាន​ហែត​ទ្រីក​ជួយ​ឲ្យ PSG បំបាក់​ភ្ញៀវ Red Star Belgrade ៦-១ ក្នុង Champions

(ប៉ារីស)៖ កីឡាករខ្សែប្រយុទ្ធឆ្នើម Neymar រកបាន ៣គ្រាប់ម្នាក់ឯង (ហែតទ្រីក) ជួយឲ្យក្លឹប Paris Saint-Germain ទទួលបាន ៣ពិន្ទុដំបូងក្នុងទឹកដី ក្រោយឈ្នះក្រុមភ្ញៀវ Red Star Belgrade ៦-១ ដែលជាកាប្រកួតលើកទី២ ក្នុងក្របខណ្ឌ UEFA Champions League 2018-2019 វគ្គសន្សំពិន្ទុពូលនៃ C គ្រាដែលក្លឹប Napoli ក៏រកបាន ៣ពិន្ទុដែរ ក្រោយឈ្នះគូប្រជែង Liverpool ១-០ នារាត្រីថ្ងៃពុធ ទី៤ ខែតុលា ឆ្នាំ២០១៨។

ក្នុងការប្រកួតរវាង PSG ទល់នឹង Red Star Belgrade កីឡាករប្រេស៊ីល Neymar រកបាន ៣គ្រាប់នៅទីទី២០ នាទីទី២២ និងនាទីទី៨១ ជាមួយមិត្តរួមក្រុម Edinson Cavani រកបាន ១គ្រាប់នៅនាទីទី៣៧ ហើយកីឡាករខ្សែបម្រើ Di Maria រកបាននាទីទី៤១ និងកីឡាករខ្សែប្រយុទ្ធ Kylian Mbappe រកបាននៅនាទីទី៧០ គ្រាដែលក្លឹប Red Star Belgrade រកបានតែ១គ្រាប់ប៉ុណ្ណោះ ដោយកីឡាករ Marko Marin នាទីទី៧៤។

សូមបញ្ជាក់ផងថា នេះជាការប្រកួតក្នុងក្របខណ្ឌ UEFA Champions League រដូវកាលថ្មីឆ្នាំ2018-2019 វគ្គសន្សំពិន្ទុពូលនៃ C ជើងទី១ ដោយបច្ចុប្បន្នក្លឹប Napoli របស់អ៊ីតាលី មាន ៤ពិន្ទុឈរលើកំពូលតារាងបណ្តោះអាសន្ន និងក្លឹប Liverpool នៅលេខ២ មាន ៣ពិន្ទុស្មើជាមួយក្លឹប PSG ខណៈ Red Star Belgrade មាន១ពិន្ទុ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច Baykda[email protected]

ព័ត៌មានទាក់ទង៖

  • v9

  • ព័ត៌មានថ្មីៗ