ក្រោយគ្រោះរញ្ជួយដីរង្វាស់៧,៥ Richter បង្កជារលកស៊ូណាមានកម្ពស់៦ម៉ែត្រនៅតំបន់កោះSulawesi នៅថ្ងៃទី៣ ខែតុលា ភ្នំភ្លើង Soputan ភាគខាងជើងកោះនេះបានផ្ទុះឡើងជះកំសួលផេះធូលីឡើងដល់កម្ពស់ ៤០០០ម៉ែត្រ។
ប្រភពពីAFP ដែលដកស្រង់សេចក្តីប្រកាសរបស់ស្ថាប័នសង្គ្រោះមហន្តរាយធម្មជាតិឥណ្ឌូណេស៊ី ដោយព្រមានដល់ ពលរដ្ឋឱ្យចៀសចេញឆ្ងាយពីភ្នំភ្លើងក្នុងបរិវេណតិចបំផុត៤គីឡូម៉ែត្រ ប៉ុន្តែជាបណ្ដោះអាសន្នពុំទាន់តម្រូវឱ្យធ្វើការជម្លៀសចេញជាបន្ទាន់នោះទេ។
ភ្នំភ្លើង Soputan ស្ថិតនៅចម្ងាយពីទីក្រុងPalu ប្រមាណ ៦០០គីឡូម៉ែត្រភាគខាងជើង កន្លែងដែលទើបរងមហន្តរាយគួរឱ្យតក់ស្លុតពីការរញ្ជួយដីនិងស៊ូណាមិ៕
ប្រភព៖ CEN